
ជឿជាក់ថាសម្រាប់មិត្តៗយុវវ័យប្រាកដជាស្គាល់តារាចម្រៀង Original song លោក ថេណា ជាក់ជាមិនខាន ជាពិសេសក៏បានដឹងដំណឹងគួរឱ្យសោកស្តាយកាលពីប្រមាណជិតកន្លះឆ្នាំមុនលោកប្រកាស លាអ្នកគាំទ្រពីវិស័យចម្រៀងមិនដឹងថាពេលណាវិលត្រលប់ ធ្វើឱ្យអ្នកគាំទ្រសោកស្តាយជាពន់ពេក។
សូមចុចអាន៖ មូលហេតុនេះហើយបានជាបទ “ខ្យល់ត្រជាក់” របស់តារាចម្រៀង ថេណា ក្លាយជាបទលាអ្នកគាំទ្រ
សូមចុចអាន៖ តារាចម្រៀង តន់ ចន្ទសីម៉ា និងថេណា រងការរិះគន់យ៉ាងចាស់ដៃពីមហាជនព្រោះតែសកម្មភាពនេះ!

ក្រោយទន្ទឹងរង់ចាំជាយូរ ពេលនេះលោកថេណា បានធ្វើឱ្យអ្នកគាំទ្ររំភើបរីករាយឡើងវិញហើយ ព្រោះលោកមិនចាកចោលពីវិស័យចម្រៀងនោះទេ លោកបានទម្លាក់បទថ្មីជូនមហាជនក្រោមចំណងជើងថា “Ma Boo” ។
បន្ទាប់ពីទម្លាក់បទថ្មីហើយ អ្នកគាំទ្រចូលទៅបញ្ចេញយោបល់ព្រោងព្រាតថាតារាចម្រៀងមានទឹកដីកំណើតខេត្តកោះកុងនេះ ធ្វើឱ្យអ្នកគាំទ្រមិនអស់សង្ឃឹមមានអ្វីថ្មីជូនអ្នកគាំទ្ររហូត ហើយ MV លើកនេះក៏ខុសប្លែកពីរាល់ដង៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖



