
ដូចប្រិយមិត្តទស្សនិកជ្រាបមកហើយថាសម្រាប់អ្នកសិល្បៈគឺជាបុគ្គលសាធារណៈ រាល់សកម្មភាពនានាតែងតែមានអ្នកគាំទ្រចាំមើល បើមិនប្រយ័ត្នពាក្យសម្តី ឬកាយវិការណាមួយជាទង្វើខុសឆ្គងពីភ្នែកមហាជននឹងត្រូវរងការរិះគន់មិនខាន។
តួយ៉ាង តារាចម្រៀង២ដួងខាងក្រោមនេះវិញ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃផងដែរព្រោះអ្នកទាំងពីរបង្ហាញសកម្មភាពជាគម្រូមិនល្អទាំងដែលខ្លួនជាតារាល្បីឈ្មោះ មនុស្សរបស់មហាជន ថែមទាំងមានឥទ្ធិពលលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយ។
១. កញ្ញា តន់ ចន្ទសីម៉ា
កាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះបានគម្រប់ខួប២៤ឆ្នាំ ដោយបានបង្ហោះរូបភាពនាងជាមួយកំប៉ុងស្រាបៀរ។ ជាមួយគ្នានេះ ក៏មានអ្នកចូលខំមិនលើការផុសរបស់តារាចម្រៀងប្រចាំផលិតកម្មកាឡាក់ស៊ីរូបនេះថា មិនគួរផ្សព្វផ្សាយបែបនេះទេ ជាគម្រូមិនល្អទោះបីទទួលបានប្រាក់ចំណូលពីផលិតផលនេះក៏ដោយ ព្រោះស្រាបៀរប៉ះពាល់ទៅដល់សុខភាព ជាប្រភេទគ្រឿងស្រវឹងដែលមិនគួរយកមកផ្សព្វផ្សាយ។




២. លោក ថេណា
ព្រោះតែរូបភាពស្ទាយ៍ជក់បារី លោកថេណា ក៏រងការរិះគន់មិនសំចៃដៃពីអ្នកលេងបណ្តាញសង្គមផងដែរ ព្រោះនេះជាទង្វើខុសឆ្គងមួយ ហើយជាគម្រូមិនល្អទៅដល់យុវវ័យ។ ការជក់បារីនាំឱ្យខូចសុខភាព ជាពិសេសគឺសួតតែម្តង។

ទន្ទឹមនឹងនេះ មហាជនក៏សុំឱ្យលោកផ្លាស់ប្តូរសកម្មភាពបែបនេះ ព្រោះលោកជាតារាចម្រៀងមួយរូបដ៏ល្បី នឹងមានអ្នកគាំទ្រជាច្រើន តែបើលោកបង្ហាញបែបនេះមានមនុស្សច្រើនណាស់ដែលឃើញរូបភាពមិនល្អបែបនេះ៕






