ផ្ទុះការរិះគន់អនុទីន ពាក់បន្តោងខ្សែកថ្លៃកប់ពពក ដែលធ្វើដោយមន្រ្តីសង្ឃសេពកាម និងកិបកេងលុយវត្តរាប់លានដុល្លារ
Mao Sopha
មួយម៉ោងមុន

រាជធានីបាងកក៖ រូបភាពដែលលោក អនុទីន ឆានវីរឝុល (Anutin Charnvirakul) នាយករដ្ឋមន្រ្តីថៃ បង្អួតខ្សែរកមានបន្តោង កំពុងត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ស្របពេលមន្រ្តីសង្ឃជាន់ខ្ពស់ដ៏ល្បីមួយអង្គ ក៏ទើបត្រូវបានសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងវត្ត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ មានអ្វីពាក់ព័ន្ធគ្នា?  

បន្តោងខ្សែកនោះ ធ្វើពីមាស​ និងមានតម្លៃដល់ទៅជាង៩ម៉ឺនដុល្លារឯណោះ។ អ្វីដែលធ្វើឱ្យផ្ទុះរឿងបន្តោងខ្សែក គឺលោក អនុទីន មិនមែនទៅទិញ ឬធ្វើពីក្នុងផ្សារ ឬតាមហាងនោះទេ គឺទៅឱ្យមន្រ្តីសង្ឃនាម វជ្ជិរញាណ (Wachirayan Wi) ដែលត្រូវចាប់ខ្លួនខាងលើ ជាអ្នកធ្វើឱ្យតាំងឆ្នាំ២០២៣ ដែលកាលនោះ លោក អនុទីត នៅធ្វើជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីមហាផ្ទៃ មិនទាន់ឡើងធ្វើជានាយករដ្ឋមន្រ្តីនោះទេ។ 

បន្តោងខ្សែកនោះ ត្រូវបានចាត់ទុកជាវត្ថុមានសំណាង និងលើកជោគជតារាសី។ កាលពីអំឡុងឆ្នាំ២០២៣ លោក អនុទីន ធ្លាប់បង្ហាញបន្តោងខ្សែកនោះ ដល់អ្នកសារព័ត៌មាន ហើយនិយាយថា វាមានឫទ្ធិអំណាចផ្លូវក្នុង។ មិនមែនមានសំណាង តែបែរជានាំឱ្យស៊យទៅវិញ! ពលរដ្ឋថៃ នាំគ្នាចែករំលែករូបលោក អនុទីន ពាក់ខ្សែកមានបន្តោងនោះ ដោយភ្ជាប់ជាមួយពាក្យរិះគន់យ៉ាងខ្លាំង ដោយសារបន្តោខ្សែកមានតម្លៃខ្ពស់ពេក ហើយម្យ៉ាង មន្រ្តីសង្ឃដែលជាអ្នកធ្វើខ្សែក ទើបតែផ្ទុះរឿងអាស្រូវថែមទៀត។

ហេតុអ្វីចាប់មន្រ្តីសង្ឃអង្គនោះ? គឺដោយសារលួចកិបកេងលុយវត្តដល់ទៅប្រមាណ៣លានដុល្លារឯណោះ ហើយអ្វីដែលកាន់តែអសោចទៀតនោះ គឺមានវីដេអូបែកធ្លាយសកម្មភាពមន្រ្តីសង្ឃព្រះជន្ម៦៦វស្សាអង្គនេះ បានសេពមេថុនធម្ម (សេពសន្ថវៈ) ជាមួយស្រ្តីម្នាក់វ័យ៤៧ឆ្នាំនៅក្នុងកុដិ។ ស្រ្តីរូបនោះ ក៏ត្រូវបានឃាត់ខ្លួនដែរ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត