គម្រោងថ្មីមានទុន១១០លានដុល្លារ នឹងបោះទីតាំងនៅខេត្តចំនួន៧
S
Sreyleak Yith
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ គម្រោងថ្មីចំនួន៧ មានទុនវិនិយោគសរុបប្រមាណ១១០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៤៥០០កន្លែង នឹងមានទីតាំងនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ ក្រចេះ កណ្តាល កំពង់ស្ពឺ និងខេត្តកំពត។ នេះបើតាមការឱ្យដឹងពី​គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃ២៤មិថុនា…។

រូបតំណាង
រូបតំណាង

គណៈកម្មាធិការវិនិយោគ គូសបញ្ជាក់ថា គម្រោងថ្មីចំនួន៧នេះមានដូចជា៖ អាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ, រោងចក្រផលិត[ផលិតផល]ធ្វើពីប្លាស្ទិក (កាបូបក្លាសេ, ធុងក្លាសេ, ធុងទឹក, ធុងដាក់សម្ភារ, ប្រដាប់ប្រដារក្មេងលេង និងសម្ភារបន្ទាប់បន្សំ), រោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី, រោងចក្រផលិតម្សៅម្នាងសិលា និងបន្ទះម្នាងសិលា, រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ និងរោងចក្រផលិតឱសថ កសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង-ត្រី។

សូមជម្រាបថា កាលពីខែឧសភាកន្លងទៅ កម្ពុជាបានចុះបញ្ជីគ​ម្រោងវិនិយោគសរុបចំនួន៣៧ ក្នុងទំហំទុនសរុបប្រមាណ៥៧០លានដុល្លារអាម៉េរិក។ ក្នុងចំណោមគម្រោងទាំងនោះ មានគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគច្រើនជាង១៤គម្រោង, តាកែវ៥គម្រោង, ស្វាយរៀង៥គម្រោង, កំពង់ស្ពឺ៤គម្រោង, កណ្ដាល៣គម្រោង, កំពត១គម្រោង, ត្បូងឃ្មុំ១គម្រោង, កំពង់ចាម១គម្រោង, កំពង់ធំ១គម្រោង, កំពង់ឆ្នាំង១គម្រោង និងកោះកុង១គម្រោង៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត