
រាជធានីភ្នំពេញ៖ គម្រោងថ្មីចំនួន៧ ដែលមានទុនវិនិយោគសរុបប្រមាណ ១១០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៤៥០០កន្លែង នឹងមានទីតាំងនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ ក្រចេះ កណ្តាល កំពង់ស្ពឺ និងខេត្តកំពត។នេះបើតាមការឱ្យដឹងពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃ២៤មិថុនា…។
គណៈកម្មាធិការវិនិយោគ គូសបញ្ជាក់ថា គម្រោងថ្មីចំនួន៧នេះ ក្នុងនោះមានដូចជា ៖ អាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ, រោងចក្រផលិតផលិតផលធ្វើពីប្លាស្ទិក (កាបូបក្លាសេ, ធុងក្លាសេ, ធុងទឹក, ធុងដាក់សម្ភារៈ, ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈបន្ទាប់បន្សំ), រោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី, រោងចក្រផលិតម្សៅម្នាងសិលា និងបន្ទះម្នាងសិលា, រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ និងរោងចក្រផលិតឱសថ និងវិស័យកសិកម្ម-កសិឧស្សាហកម្មចំនួន១គម្រោង៖ កសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង-ត្រី។


