គ្រាប់ល្ពៅ មានគុណប្រយោជន៍ច្រើនដល់រាងកាយ តែបើទទួលទានលើសការកំណត់ អាចបង្កជាបញ្ហា៤យ៉ាង
S
Sreyleak Yith
08 មេសា 2026 01:00 AM

អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

សុខភាព៖ គ្រាប់ល្ពៅ ផ្តល់អត្ថប្រយោជន៍ជាច្រើន តែបើសិនជាទទួលទានច្រើនលើសការកំណត់ នោះនឹងមានបញ្ហាដល់ដល់រាងកាយ៤យ៉ាងជាក់ជាមិនខាន។ ថ្ងៃនេះ SBM នឹងលើកមកជម្រាបឱ្យលោកអ្នកបានជ្រាប ពីផលប៉ះពាល់នៃការបរិភោគគ្រាប់ល្ពៅច្រើន..។

១. ឡើងទម្ងន់៖ ការទទួលទានគ្រាប់ល្ពៅច្រើនជ្រុល អាចធ្វើឱ្យឡើងទម្ងន់ព្រោះគ្រាប់ល្ពៅផ្ទុកទៅដោយកាឡូរី។ ដូច្នេះ គួរបរិភោគគ្រាប់ល្ពៅក្នុងកម្រិតដែលរាងកាយត្រូវការប៉ុណ្ណោះ ទើបជាការប្រសើរ។ ២.មិនល្អចំពោះអ្នកមានសម្ពាធឈាមទាប៖ បើមានសម្ពាធឈាមទាប មិនគួរទទួលទានគ្រាប់ល្ពៅទេ ព្រោះគ្រាប់ធញ្ញជាតិមួយប្រភេទនេះ មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មពីធម្មជាតិ និងកាន់តែជួយកាត់បន្ថយសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតគ្រោះថ្នាក់។ ៣. ប្រតិកម្ម ឬអាលែកហ្ស៊ី៖ មនុស្សមួយចំនួនអាចអាលែកហ្ស៊ីនឹងគ្រាប់ល្ពៅ នៅពេលទទួលទានរួច លេចទ្បើងនូវអាការមួយចំនួនដូចជា រលាកបំពង់-ក ក្អក និងឈឺក្បាល។

៤. បញ្ហារំលាយអាហារ៖ ក្នុងករណីបរិភោគគ្រាប់ល្ពៅ ក្នុងបរិមាណច្រើនអាចបណ្ដាលឱ្យឈឺពោះ ព្រោះសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលអាចបង្កជាអាការហើមពោះ។ លើសពីនេះ គ្រាប់ល្ពៅក៏មានផ្ទុកខ្លាញ់ ដែលអាចនាំឱ្យរមួលក្រពើ។ សូមជម្រាបថា យោងតាមសមាគមបេះដូងអាមេរិកបានណែនាំ ឱ្យទទួលទានគ្រាប់ល្ពៅ ត្រឹមតែ២៨ក្រាម ទៅ៣០ក្រាម ជារៀងរាល់ថ្ងៃប៉ុណ្ណោះទើបមិនមានបញ្ហាដល់រាងកាយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត