ម៉ាសធម្មជាតិធ្វើពី​​​ផ្លែឈើ​៤មុខ ជួយកម្ចាត់​មុន​ និងធ្វើឱ្យស្បែក​ក្មេង​ជាង​វ័យ​
S
Sreyleak Yith
19 ម៉ោងមុន

សុខភាព៖ មិនមែនទាល់តែផលិតផល​ថែ​រក្សា​សម្រស់​​ថ្លៃ​ៗ បានធ្វើឱ្យ​ស្បែក​ស្រស់​ថ្លា​ និង​ក្មេង​ជាង​វ័យទេ។ ជាក់ស្តែង ម៉ាសធម្មជាតិធ្វើពី​​​ផ្លែឈើ​៤មុខដែល SBM News រៀបរាប់ខាងក្រោម នារីៗ​អាចសាកល្បងធ្វើបាន ព្រោះចំណាយតិចហើយបានស្អាតដូចប្រើផលិតផលដែលមានលក់លើទីផ្សារ…។

.ម៉ាសធ្វើពីផ្លែ​គីវី​​៖ ក្នុងផ្លែ​គីវី​មានផ្ទុកសារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ វីតាមីន ​C និង​វីតាមីន ​ E។​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ជួយ​បន្សាប​លំហូរ​រ៉ាឌីកាល់​សេរី​ រីឯវីតាមីន ​C និង​វីតាមីន​ E ​ជួយ​ធ្វើ​ឱ្យ​ស្បែកក្មេង​ជាង​វ័យ​​។​ លើសពីនេះ ​​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​ UV ក៏ដូចជាបង្កើន​ការ​ផលិត​ខូឡាជែន​ ដែល​​ពន្យឺត​ការ​វិល​ទៅ​រក​ភាព​ចាស់​​។​ វិធី​ធ្វើ​​៖ យក​សាច់​ ឬ​ទឹក​គីវី​ លាយ​ជាមួយ​​ប្រេង​អូលីវចំនួន​២​ទៅ​៣​ស្លាបព្រា​កាហ្វេ​​។​ បន្ទាប់​មក​លាប​​​លើ​ផ្ទៃ​មុខ ហើយម៉ាស្សាជា​រាង​រង្វង់​ចុះ​ឡើង រួច​លាង​ជម្រះ​ជាមួយទឹក​ត្រជាក់ហើយជាការស្រេច​​។

.ម៉ាសធ្វើពីពពួក​ផ្លែ​បឺរី​៖ ពពួក​ផ្លែ​បឺរី​​មាន ដូចជា​ស្រ្តបឺរី​ ឈើរី​ ប្លូបឺរី មានសារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ​មាន​គុណប្រយោជន៍​ជួយ​កម្ចាត់​ជាតិ​ពុល ជួយ​​កម្ចាត់​បញ្ហា​មុន​ និង​ភាព​កខ្វក់​ចេញ​ពី​ស្បែក​។​ ​មួយវិញទៀត ​ផ្លែឈើ​ទាំង​នេះ ក៏​​អាច​​ជួយ​ធ្វើ​​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ដែរ។ ​វិធី​ធ្វើ​​៖ ​កាត់​ជាចំណិតរួច​ត្រដុស​ថ្នម​ៗ​នៅ​លើ​​ផ្ទៃ​មុខ​ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា​​ ឬ​កិន​ឱ្យម៉ត់លាយ​ជាមួយទឹកក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​ ហើយ​លាបលើ​ផ្ទៃ​មុខ​ឱ្យ​សព្វ​ល្អ​ រួច​លាង​ជម្រះ​ចេញជាមួយទឹក​។​

.ម៉ាស​​ផ្លែ​ប័រផ្លែ​ប័រស្រស់​ អាច​ជួយ​សង្គ្រោះ​ស្បែកពី​​បញ្ហា​ស្បែក​​របក​ និង​ស្ងួត ​​​រយៈពេល​យូរ​​ឆ្នាំ​បាន​យ៉ាង​​ពូកែ ព្រោះ​ផ្លែ​ប័រ​សម្បូរ​ទៅ​ដោយ​ប្រេង​ធម្មជាតិ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុ​រ៉ែ​ ដែល​អាច​​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​យ៉ាង​ជ្រៅ​ ដើម្បី​ផ្ដល់​ជាតិ​ទឹក​ និង​សំណើម​ដល់​ស្បែក​ ធ្វើ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យវិធីធ្វើ​​៖ កិន​ផ្លែ​ប័រ​ចំនួន​១​ផ្លែ​ ដោយ​ឆ្កៀល​យក​គ្រាប់​ចេញ​ ​ បន្ទាប់​មក​លាយ​ជាមួយ​ទឹក​ឃ្មុំ​ និង​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាបព្រា​​កាហ្វេ​។ ​ កូរ​ឱ្យ​​សព្វ​ល្អ​រួច​យក​មក​​លាប​លើ​ផ្ទៃ​មុខ​ ទុក​ចោល​រយៈពេល​១៥​នាទីហើយ ​លាង​ជម្រះ​ចេញ​ជាមួយ​ក​ក្ដៅ​ឧណ្ហ​ៗ​។

.ម៉ាស​ផ្លែ​ក្រូច​៖ ផ្លែ​ក្រូច​មាន​ផ្ទុក​សារធាតុ​រំញោច​ ​ជួយ​បន្តឹង និងសម្អាត​ស្បែក​បាន​​ស្អាតល្អ។​ លើស​ពី​នេះ​ អាច​កាត់បន្ថយ​ជាតិ​ពណ៌​ ស្លាកស្នាម​ និង​ស្នាម​មុខ​​។​ ជា​ពិសេស​ ម៉ាស​ទឹក​​ក្រូច​ អាច​ជួយ​កម្ចាត់​មុន​ក្បាល​ខ្មៅ​ ដែល​​កកើត​ឡើង​នៅ​ពេល​ខ្លាញ់​ និង​កោសិកា​ងាប់ៗ​នៃ​ស្បែក​លាយ​បញ្ចូល​គ្នា ​​​ធ្វើ​ឱ្យ​រន្ធ​ញើស​កក​ស្ទះ​​។ វិធី​ធ្វើ​​៖ លាយ​ទឹក​ក្រូច​ ចំនួន​២​ស្លាបព្រា​ និង​ទឹក​ក្រូច​ឆ្មារ​ ចំនួន​១​ស្លាប​ព្រា​កាហ្វេ​ បន្ទាប់មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​បរិវេណ-​ក​ទុករយៈពេល​២០​នាទី ​ បន្ទាប់​មក​លាង​​ចេញ​ជាមួយទឹក​​​ត្រជាក់​​​៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត