ចង់ឱ្យចរន្តឈាមដើរបានល្អ លុះត្រាតែលោកអ្នកទទួលទានអាហារទាំង៧នេះ
S
Sreyleak Yith
09 មេសា 2026 01:31 AM

សុខភាព៖ ឈាម​រត់​មិន​ល្អ​ អាច​បង្ក​ឡើង​ដោយ​បញ្ហា​មួយ​ចំនួន​ដូចជា​ ជំងឺ​សរសៃ​អាកទែរ ជំងឺ​ទឹកនោមផ្អែម ការជក់បារី ។ល។ នៅ​ពេល​ចរន្ត​ឈាមត្រូវ​បាន​កាត់បន្ថយ​ អាច​បង្ក​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ ការ​ឈឺចាប់ រមួល​ក្រពើ ស្ពឹក បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ត្រជាក់​ចុង​ដៃ ​ចុង​ជើង​។ ទោះបីជា​បញ្ហា​ចរន្ត​ឈាម​​ត្រូវ​ព្យាបាល​ដោយ​​ការ​ប្រើ​ថ្នាំ តែ​ការទទួលទានអាហារ៧ប្រភេទ​ដូចដែលបានរៀបរាប់ខាងក្រោម ​​អាច​ជួយ​​ចរន្ត​ឈាម​ឱ្យដើរល្អទ្បើងវិញ…។

១.ម្ទេស៖ ម្ទេស​មាន​សារធាតុខាប់សៃសិន (capsaicin)។ ​សារធាតុ​នេះ ​ជួយ​ឱ្យ​ចរន្ត​ឈាមរត់​ទៅ​កាន់​ជាលិកា​បានល្អ​ បញ្ចុះ​សម្ពាធ​ឈាម និង​ជំរុញ​ការ​ផលិត​នីឌ្រិច​អុកស៊ីត (nitric oxide) ដែល​អាច​ពង្រីក​សរសៃ​ឈាម​បាន។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​ការ​ទទួលទានម្ទេស​បង្កើន​ចរន្ត​ឈាម ពង្រឹង​សរសៃ​ឈាម និង​បន្ថយ​ការ​កក​ស្ទះ​នៅ​សរសៃ​អាកទែរ។ ២.រមៀត៖ ការ​ទទួលទានរមៀត​ គឺជួយ​បង្កើន​ចរន្ត​ឈាម។ តាមការ​សិក្សា​បាន​ឱ្យដឹង​ថា ​សារធាតុ​មាន​នៅ​ក្នុង​រមៀត​ឈ្មោះ ខូរឃ្យូមិន (curcumin) ជួយ​បង្កើន​ការ​ផលិត​នីឌ្រិចអុកស៊ីត បន្ថយ​ការ​រលាក និងបន្ថយ​ភាពតានតឹងនៃអុកស៊ីតកម្ម។ ៣.មើម​ខ្ញី៖ ខ្ញី​អាច​បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​ចរន្ត​ឈាម​។ ក្នុង​ការ​សិក្សា​លើ​មនុស្ស​ជា​ច្រើន​ បង្ហាញថា ​ខ្ញី​អាច​បញ្ចុះ​សម្ពាធ​ឈាម​ដែល​អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​រំហូរ​ឈាម។​

.ខ្ទឹមស៖ ខ្ទឹម-ស ​មាន​ប្រយោជន៍​ដល់​ចរន្ត​ឈាម និង​សុខភាព​បេះដូង។ ការ​សិក្សា​ជាច្រើន​ អះអាង​ថា ​សារធាតុ​ស្ពាន់ធ័រ​ និង​សារធាតុ​អាល់លីស៊ីន ក្នុង​ខ្ទឹម-ស ​អាច​បង្កើន​ចរន្ត​ឈាម​ទៅ​កាន់​ជាលិកា និង​បញ្ចុះ​សម្ពាធ​ឈាម​ ដោយ​ជួយ​សម្រួល​សរសៃឈាម។ ៥.ខ្ទឹម​បារាំង៖ ខ្ទឹម​បារាំង​ ជា​ប្រភព​ដ៏​ល្អ​សម្រាប់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ បន្លែ​នេះ​ជួយ​​ចរន្ត​ឈាម​ដោយ​ពង្រីក​សរសៃ​អាកទែរ និង​សរសៃ​វ៉ែន។ ម៉្យាងទៀត ខ្ទឹមបារាំង ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ដែល​អាច​បង្កើន​ចរន្ត​ឈាម ល្អ​សម្រាប់​បេះដូង​ កាត់បន្ថយ​ការ​រលាក​នៅ​សរសៃ​វ៉ែន និង​សរសៃ​អាកទែរ។

៦.ពពួក​ផ្លែ​ក្រូច៖ ​ការបរិភោគ​ផ្លែឈើ​សម្បូរទៅដោយ​សារធាតុហ្វាវ័រនយ (flavonoids) និងសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម នឹងជួយ​បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ​​បញ្ចុះ​សម្ពាធ​ឈាម និង​ការ​ឡើង​រឹង​នៃ​សរសៃ​អាកទែរ ​បង្កើន​រំហូរ​ឈាម ​ការ​ផលិត​នីឌ្រិច​អុកស៊ីត និង​បន្ថយ​ហានិភ័យ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល។ ​សារធាតុនេះ ជាក់ស្តែងមាននៅក្នុង ​ក្រូចថ្លុង ផ្លែ​ក្រូច និងក្រូចឆ្មារ .ផ្លែ​ទទឹម​៖ ផ្លែទទឹម​ សម្បូរ​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ប៉ូលីហ្វេណុល (polyphenol) និងនីដ្រាត (nitrates) ជួយដល់ការ​ពង្រីក​សរសៃ​ឈាម។ ការ​ទទួលទាន ​ផ្លែ​ទទឹម​ ឬ​ផឹក​ទឹក​ទទឹម​ អាច​ជួយ​ដល់​ចរន្ត​ឈាមឱ្យ​មាន​ភាព​ប្រសើរ​ឡើង ​ និង​​បញ្ជូន​អុកស៊ីសែន​ ទៅ​កាន់​ជាលិកា​សាច់ដុំ​ ដែល​អាច​ជួយ​ដល់​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ។ 

សូមជម្រាបថា ក្រៅ​ពី​អាហារដែលបានរៀបរាប់ខាងលើ ការ​ផ្លាស់ប្ដូរ​បរិបទ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ​ក៏​អាច​ជួយ​ដល់​ចរន្តឈាមដែរ​​ដូចជា ពិសារទឹកឱ្យ​​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្ត្រេស ​ ឈប់ជក់បារី និងសម្រក​ទម្ងន់៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត