នារីៗហាមមើលរំលង សារធាតុ​ចិញ្ចឹម​​៣​ប្រភេទនេះ ជួយ​ឱ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង
S
Sreyleak Yith
09 មេសា 2026 06:00 AM

សុខភាព៖ នារីៗភាគច្រើនគិត​​ផ្ដោត​សំខាន់តែលើ​​ការថែទាំស្បែក​ពី​ខាង​ក្រៅ​ ដូចជា ​ការ​ជ្រើសរើស​ផលិតផល​ថែទាំ​ស្បែក​ល្អៗ ជម្រុះ​កោសិកា​ចាស់​ៗ និង​ម៉ាស្សា​មុខ ដើម្បីឱ្យស្បែកស្អាត។ ការគិតបែបនេះ មិនទាន់ធ្វើឱ្យស្បែកស្អាតពេញលេញទេ គួរតែទទួលអាហារមួយចំនួនដែលមានសារធាតុ​ចិញ្ចឹមល្អៗ ទើបជួយឱ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង…។

អាហារដែលជួយឱ្យស្បែកភ្លឺចេញពីខាងក្នុង មានដូចជា៖ ១.ខ្លាញ់​អូមេហ្គា​៣៖ ​នៅ​ក្នុង​ ត្រី​សាល់ម៉ុន ត្រី​សាឌីន និង​ត្រី​ធូណា មានខ្លាញ់​អូមេហ្គា​៣​​​ វាអាច​ជួយឱ្យ​ឆ្អឹងមាន​សុខភាពល្អ ជួយ​គ្រប់គ្រង​ការ​​​ផលិត​​ប្រេង​​នៃ​ស្បែក ការពារ​ខួរ​ក្បាល ​កាត់បន្ថយការ​ឈឺចាប់​ពេល​​មក​រដូវ កាត់បន្ថយ​ការ​រលាក​ដោយ​ផ្ទាល់​ ​ និងកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ លើសពីនេះ ពពួក​ខ្លាញ់​អូមេហ្គា​៣ ក៏​ជួយ​ឱ្យមាន​សុខភាព​ល្អ ​ ​ធ្វើឱ្យ​​ស្បែក​ភ្លឺ​ថ្លា ទន់​រលោង និងការពារ​ការ​កើត​មុនដែរ។ សូមរំលេចបន្តិចថា ត្រីសាល់ម៉ុន ត្រីសាឌីន និងត្រីធូណា មិនត្រឹមតែមានឱជារសឆ្ងាញ់ជាប់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែប្រភេទត្រីទាំងបីមុខនេះ ក៏មានសារធាតុ ខ្លាញ់​អូមេហ្គា​៣ ជួយឱ្យកោសិកាស្បែកលោកអ្នកទទួលបានឋាមពលរឹមមាំផងដែរ។

ត្រី​សាល់ម៉ុន 
ត្រី​សាល់ម៉ុន 

២.វីតាមីន ​C៖ វីតាមីន​ C មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​ភាព​ចាស់​​នៃ​ស្បែក ​និង​មាន​តួនាទី​ផលិត​ខូឡាជែន។ បន្ថែម​ពី​នេះ វីតាមីន​មួយ​ប្រភេទ​នេះ ​​ក៏​ជួយ​ព្យាបាល​ការ​បំផ្លាញ​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​ផង​ដែរ។ ដូច្នេះ ​គួរ​ទទួលទាន​ទឹក​ក្រូច​ស្រស់​​ នៅ​ពេល​ព្រឹក​ព្រលឹម​ទើប​ជា​ការ​ប្រសើរ ម្យ៉ាង​វិញ​ទៀត​ ត្រូវ​បរិភោគអាហារ​ដែល​ផ្ទុក​វីតាមីន ​C ជា​ប្រចាំ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ស្បែក​​ឱ្យមាន​សុខភាព​ល្អ។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C មាន​ដូចជា ​ពពួក​ផ្លែ​ក្រូច និង​ស្រ្តបឺរី។    

៣.វីតាមីន​ D៖ ដើម្បី​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ រាងកាយ​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​ប្រភេទ។ វីតាមីន​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​រាងកាយ​ គឺ​វីតាមីន ​D ​ជា​វីតាមីន​​មាន​សារសំខាន់​បំផុត ​ សម្រាប់​មុខងារ​ជីវសាស្ត្រ។ វីតាមីន ​D មាន​មុខងារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​ជួយ​បង្ការ​បញ្ហា​ចាស់​មុន​វ័យ។ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន ​D ​ មាន​ដូចជា​ ទឹក​ដោះ​គោ​ ស៊ុត​ផ្នែក​ពណ៌​លឿង និង​ផ្សិត​៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

ផ្សិត
ផ្សិត
ត្រី​សាឌីន
ត្រី​សាឌីន
ត្រី​ធូណា
ត្រី​ធូណា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត