សមត្ថកិច្ច ចាប់ក្មេងទំនើងជិត៦០នាក់ ដែលបង្ហោះម៉ូតូ និងកា.ប់ចា.ក់គ្នាក្នុងអំឡុងបុណ្យអុំទូក
ហាក់ អ៊ីឌី
•
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការក្តៅបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ជិត៦០នាក់ ដែលបង្កបញ្ហាក្នុងអំឡុងបុណ្យអុំទូក....។

បើតាមរបាយការណ៍ពីសមត្ថកិច្ចនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមក្មេងទំនើងទាំងជិត៦០នាក់នេះ ត្រូវបានឃាត់ខ្លួននៅតាមគោលដៅផ្សេងៗគ្នា តាមបណ្ដារាជធានី-ខេត្ត ក្រោយពួកគេបាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ បើកបរគ្មានសណ្ដាប់ធ្នាប់ ប្រមូលផ្ដុំគ្នាបង្កភាពអនាធិបតេយ្យ និងប្រើប្រាស់អាវុធ ឬវត្ថុស្រួចដេញកាប់ចាក់គ្នានៅតាមដងផ្លូវសាធារណៈ ដែលបង្កការភ័យខ្លាច និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលកំពុងដើរលេងកម្សាន្ត។

សូមជម្រាបផងដែរថា បើគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងបានចំនួន៦១ករណី ឃាត់ខ្លួន២២២នាក់ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា រួមមាន កណ្តាល តាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ នេះបើតាមរបាយការណ៍ដដែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត