ប៉ូលិសឥណ្ឌា សង្គ្រោះពលរដ្ឋម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាង១៦០នាក់ ចេញពីសំណាញ់បណ្តាញឆបោកនៅញូវដេលី

រដ្ឋធានីញូវដេលី៖ ប៉ូលិសឥណ្ឌា បានអះអាងថា បានជួយសង្គ្រោះជនបរទេសចំនួន ១៦៤នាក់ ដែលត្រូវបានជួញដូរចូលទៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ និងបង្ខំឱ្យប្រព្រឹត្តការឆបោកតាមអនឡាញ...។

ប៉ូលិសរដ្ឋធានីញូវដេលី បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋឥណ្ឌូណេស៊ីសរុបចំនួន៩២នាក់ និងពលរដ្ឋម៉ាឡេស៊ីចំនួន៧២នាក់ ត្រូវបានជួយសង្គ្រោះ។ ប៉ូលិសបានអះអាងថា ពួកគេត្រូវបានបញ្ឆោតឱ្យទៅកាន់ប្រទេសឥណ្ឌា ដោយសន្យាផ្តល់ការងារ និង «ឱកាសរកចំណូលខ្ពស់» ប៉ុន្តែក្រោយមក ក៏ត្រូវបានបង្ខំឱ្យចូលរួមក្នុងការឆបោក ដែលបោកប្រាស់ជនស្លូតត្រង់តាមរយៈគម្រោងវិនិយោគក្លែងក្លាយ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ប៉ូលិសបានរឹបអូសទូរសព្ទដៃជាង៣៥០គ្រឿង និងកុំព្យូទ័រជិត១៧០គ្រឿង ដែលប្រើប្រាស់ក្នុងប្រតិបត្តិការនេះ រួមជាមួយកុំព្យូទ័រយួរដៃ ២៦គ្រឿង និងលិខិតឆ្លងដែន១៧៤ក្បាល៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


