ហ្វីលីពីនចង់ទិញមីស៊ីល BrahMos កែច្នៃពិសេសពីឥណ្ឌា
ហៀប ស៊ីថេត
•
11 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ប្រទេសហ្វីលីពីនចង់ទិញមីស៊ីល BrahMos បន្ថែមទៀតពីប្រទេសឥណ្ឌា និងស្នើឱ្យមានការកែច្នៃសមស្របទៅនឹងស្ថានភាពភូមិសាស្ត្រដីកោះរបស់ខ្លួន។ អ្នកវិភាគបានលើកឡើងថា ជំហាននេះបង្ហាញពីការស្វែងរកប្រភពផ្គត់ផ្គង់អាវុធបន្ថែមរបស់រដ្ឋាភិបាលរដ្ឋធានីម៉ានីល ខណៈសហរដ្ឋអាម៉េរិកកំពុងជាប់ដៃនៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូឌូរ៉ូ (Gilberto Teodoro Jr) បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខមួយនៅរដ្ឋធានីញូវដេលី កាលពីសប្តាហ៍មុនថា រដ្ឋធានីម៉ានីលសង្ឃឹមថា នឹងពង្រីកការទិញយកគ្រាប់រ៉ុក្កែតល្បឿនលឿនជាងសំឡេងបន្ថែមលើការបញ្ជាទិញកាលពីឆ្នាំ២០២២ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីខាងក្រៅ។ ប្រភពព័ត៌មានពីប្រទេសឥណ្ឌាបានរាយការណ៍ថា ប្រទេសឥណ្ឌាកំពុងស្ថិតក្នុងដំណាក់កាលចរចាចុងក្រោយដើម្បីផ្គត់ផ្គង់មីស៊ីល BrahMos បន្ថែមទៀតដល់ហ្វីលីពីន។ គួរបញ្ជាក់ថា ហ្វីលីពីនត្រូវបានគេរំពឹងថា នឹងទិញប្រព័ន្ធមីស៊ីលនេះប្រមាណ៥ឈុត ឬជិត ៦០គ្រាប់ សរុបជាទឹកប្រាក់ចន្លោះពី ៧០០លាន ទៅ៨០០លានដុល្លារអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត