ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌា ចរចាទិញយន្តហោះ១០០គ្រឿងពីក្រុមហ៊ុន Embraer
ហៀប ស៊ីថេត
•
2 ម៉ោងមុន

រដ្ឋធានីញូវដេលី៖ ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ប្រទេសឥណ្ឌា IndiGo កំពុងស្ថិតក្នុងការចរចាដំណាក់កាលដំបូង ដើម្បីទិញយន្តហោះចំនួន១០០គ្រឿង ពីក្រុមហ៊ុន Embraer ដែលនេះអាចក្លាយជាការបញ្ជាទិញយន្តហោះពាណិជ្ជកម្មដ៏ធំបំផុតមួយជាមួយក្រុមហ៊ុនផលិតយន្តហោះរបស់ប្រេស៊ីលមួយនេះ។

យ៉ាងណា ក្រុមហ៊ុន IndiGo និងក្រុមហ៊ុន Embraer មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ។ សូមជម្រាបថា ក្រុមហ៊ុន Embraer បាននិងកំពុងជំរុញការលក់យន្តហោះក្នុងតំបន់របស់ខ្លួនទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នៅឆ្នាំនេះ។ ក្រុមហ៊ុននេះ ក៏បានផលិតយន្តហោះធំៗ ដូចជា៖ ម៉ូដែល E190-E2 និង E195-E2 ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់១១៤នាក់ និង១៤៦នាក់។ ប្រភពចំនួន២ បានអះអាងថា កិច្ចព្រមព្រៀងរវាង IndiGo និង Embraer មិនទាន់មានការធានាច្បាស់លាស់នៅឡើយទេ ហើយម៉ូដែលយន្តហោះ និងចំនួនពិតប្រាកដក៏មិនទាន់ត្រូវបានសម្រេចជាស្ថាពរដែរ។ 

ទោះបីជាការចរចាវាង IndiGo និង Embraer ធ្លាប់ត្រូវបានរាយការណ៍ពីមុនមកក៏ដោយ ប៉ុន្តែរ៉យទ័រ គឺជាប្រភពដំបូងគេដែលបានទម្លាយពីចំនួនយន្តហោះ និងជម្រើសទិញបន្ថែមដែលកំពុងត្រូវបានពិចារណា។ ប្រសិនបើកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ យន្តហោះទាំង១០០គ្រឿងអាចមានតម្លៃរាប់ពាន់លានដុល្លារអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត