
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម គម្រោងចំនួន២៧ ដែលមានឈ្មោះដូចខាងក្រោម បាននិងកំពុងធ្វើអាជីវកម្ម អភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍជីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) គូសបញ្ជាក់ថា ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍជីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គឺជាអំពើផ្ទុយនឹងច្បាប់ ហេតុដូចនេះ សូមសាធារណជនទាំងអស់ កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយក្រុមហ៊ុន សហគ្រាស អាជីវកម្ម គម្រោងអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍដីឡូតិ៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលគ្មានអាជ្ញាបណ្ណខាងលើ ព្រោះអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕



