ព្រឹទ្ធសភាស្ត្រីអូស្ដ្រាលី ពកូនចូលពិភាក្សាដេញដោលពីច្បាប់ក្នុងសភា ផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើពិភពលោក
S
Sinuon Nop
•
25 នាទីមុន

រាជធានីកង់បេរ៉ា៖ កាលពីពេលមុន នាយករដ្ឋមន្រ្ដីនូវ៉ែលសេឡង់ដ៏ លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) ធ្លាប់ពកូនថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បច្ចុប្បន្ន ស្ត្រីតំណាងរាស្ត្រអូស្ដ្រាលី បានពកូនស្រីតូច ជជែកអំពីច្បាប់នៅក្នុងរដ្ឋសភា ហើយសកម្មភាពរបស់លោកស្រី នាំឱ្យមានការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំង នៅទូទាំងពិភពលោក...។

អតីតនាយករដ្ឋមន្រ្ដីនូវ៉ែលសេឡង់ដ៍ លោកស្រី ចាស៊ីនដា អាឌឺន
អតីតនាយករដ្ឋមន្រ្ដីនូវ៉ែលសេឡង់ដ៍ លោកស្រី ចាស៊ីនដា អាឌឺន

ប្រព័ន្ធផ្សព្វផ្សាយនានា បានរាយការណ៍ថា ហេតុការណ៍ដ៏គួរឱ្យរំភើបចិត្តមួយ នៅក្នុងសភាអូស្ត្រាលី បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយគេបានឃើញសមាជិកព្រឹទ្ធសភាអូស្រ្ដាលី លោកស្រី ហ្វាធីម៉ា ផាយម៉ាន់ (Fatima Payman) បានជជែកដេញដោលអំពីច្បាប់នៅក្នុងសភា ខណៈកំពុងតែពកូនស្រី ទើបនឹងកើតរបស់លោកស្រី ឈ្មោះ អាលៀ (Alia)។ ក្មេងស្រីតូចរូបនេះ កំពុងបៀមជញ្ជក់ក្បាលដោះសិប្បនិម្មិត បានមកចូលរួមជាមួយម្តាយរបស់នាង ក្នុងអំឡុងកិច្ចពិភាក្សានៅក្នុងសភា អំពីច្បាប់ស្តីពីសុវត្ថិភាពឌីជីថលរបស់រដ្ឋាភិបាល។

សមាជិកព្រឹទ្ធសភាអូស្រ្ដាលី លោកស្រី ហ្វាធីម៉ា ផាយម៉ាន់
សមាជិកព្រឹទ្ធសភាអូស្រ្ដាលី លោកស្រី ហ្វាធីម៉ា ផាយម៉ាន់

សមាជិកព្រឹទ្ធសភាវ័យ៣០ឆ្នាំរូបនេះ តំណាងឱ្យរដ្ឋអូស្ត្រាលីខាងលិច (Western Australia) និងជាអ្នកដឹកនាំក្រុមសំឡេងអូស្ដ្រាលី (Australia's Voice) តែងលើកឡើងយ៉ាងសកម្មអំពីបញ្ហាប្រឈមនានា ដែលស្ត្រីជួបប្រទះ ក៏ដូចជាសារសំខាន់ សម្រាប់បញ្ហាពាក់ព័ន្ធនឹងភាពជាម្តាយ។ ការបង្ហាញខ្លួនរបស់លោកស្រី ជាមួយកូនតូច បានធ្វើឱ្យមហាជនងាកមកចាប់អារម្មណ៍ម្ដងទៀត លើតុល្យភាព រវាងតួនាទីជាម្តាយ និងការទទួលខុសត្រូវ ក្នុងអាជីពការងារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត