ធ្ងន់កហើយម្តងនេះ ភ្នំពេញក្រោនក្រោយបរាជ័យលើកទី២ ក្នុងលទ្ធផល ០-៣
អ
អាន ប៊ុនរ័ត្ននៈ
•
មួយម៉ោងមុន

ទីក្រុងគូឈីង៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានរងបរាជ័យជាលើកទី២​ ក្នុងជំនួបជាមួយក្រុមបាល់ទាត់គូឈីង ស៊ីធី (ម៉ាឡេស៊ី) នៅជុំទី៥ ក្នុងពូល H នៃពានរង្វាន់ក្លិបកម្រិតទី២ ទ្វីបអាស៊ី ២០២៦-២០២៧ (AFC Champion League Two) នាកីឡដ្ឋានតាហា អារីហ្វហ្វីន ទីក្រុងគូឈីង រដ្ឋសារ៉ាវ៉ាក របស់ប្រទេសម៉ាឡេស៊ី...។ 

ក្រុមបាល់ទាត់ភ្នំពេញក្រោន មិនអាចធ្វើអ្វីក្រុមបាល់ទាត់គូឈីង ស៊ីធី បានទាល់តែសោះ នៅតង់ទី១ ថែមទាំងត្រូវក្រុមបាល់ទាត់គូឈីង ស៊ីធី នាំមុខមុននៅនាទី៣២៎ ដោយកីឡាករ Safawi Rasid និងកីឡាករបម្រុងទើបប្តូរចូលនៅពាក់កណ្តាល់វគ្គទី២ រកបានគ្រាប់បាល់នៅនាទី៧៥៎ មួយគ្រាប់ទៀត និងនៅនាទី៩០៎ ក្រុមក្រុមគូឈីង ស៊ីធី បានបន្ថែមគ្រាប់បាល់ជ័យជម្នះ១គ្រាប់ទៀត នាំមុខលើក្រុមបាល់ទាត់ភ្នំពេញក្រោន ៣-០ ហើយលទ្ធផលនេះ បានបន្តរហូតដល់ចប់ការប្រកួត។ នេះជាការបរាជ័យជាលើកទី២ផ្ទួនៗ របស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ទោះឈរនៅលើកំពូលតារាង ពូល H រង់ចាំការប្រកួតជុំចុងក្រោយ ជាមួយក្រុមហ្កាងវ៉ុន ដើម្បីកាត់សេចក្តីឡើងទៅវគ្គបន្ទាប់។

ចំណែកក្រុមឃីតឈី អេហ្វស៊ី មកពីទីក្រុងហុងកុង ប្រទេសចិន បានប្រកួតជាមួយក្រុមហ្កាងវ៉ុន (កូរ៉េខាងត្បូង) ក្នុងជុំទី៥ ក្នុងពូល H ដូចគ្នា ពោលគឺក្រុមឃីតឈី អេហ្វស៊ី បានរងបរាជ័យក្រោមថ្វីជើង ក្រុមហ្កាងវ៉ុន ដោយលទ្ធផល ២-៣។ ដូច្នេះ សរុបការប្រកួតទាំង៤ក្រុម ក្នុងពូល H, ក្រុមបាល់ទាត់ភ្នំពេញក្រោន មាន៩ពិន្ទុ, ក្រុមហ្កាងវ៉ុន មាន៧ពិន្ទុ, ក្រុមគូឈីង ស៊ីធី មាន៧ពិន្ទុ, និងក្រុមឃីតឈី អេហ្វស៊ី មាន៥ពិន្ទុ, សម្រាប់ការប្រកួតចុងក្រោយរបស់ក្រុមភ្នំពេញក្រោន គឺមានសារសំខាន់ណាស់ ក្នុងការបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ក្លិបកម្រិតទី២ ទ្វីបអាស៊ី ២០២៦-២០២៧ បើភ្លាត់ចាញ់ក្រុមហ្កាងវ៉ុន ហើយក្រុម គូឈីង ស៊ីធី បន្តឈ្នះលើក្រុមឃីតឈី អេហ្វស៊ី គឺច្បាស់ជាធ្លាក់១០០ភាគរយ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត