
សុខភាព៖ ស្ត្រីមានទម្ងន់ភាគច្រើនចាញ់កូននៅត្រីមាសទី១ ដែលមានអាការចង្អោរ ក្អួត ទទួលទានអី្វក៏មិនឆ្ងាញ់ និងមិនស្រួលក្នុងខ្លួន ហើយអាចកាន់តែធ្ងន់ធ្ងរ បើសិនជាមានទម្លាប់ទាំង៦ដូចខាងក្រោម នឹងធ្វើឱ្យអាការចាញ់កូនកាន់តែធ្ងន់ធ្ងរដែរ..។

បើមិនចង់ឱ្យចាញ់កូនខ្លាំងពេក សូមកុំសាងរឿងទាំង៦នេះ ១.កុំទទួលទានជាតិកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ ភេជ្ជៈប៉ូវកម្លាំង ឬ ទឹកក្រូច អាចជំរុញឱ្យក្រពះផលិតអាស៊ីដកាន់តែច្រើន ដែលបណ្ដាលឱ្យ ចង្អោរ ក្អួត ឈឺពោះ មិនស្រួលក្នុងក្រពះ និងច្រាលទឹកអាស៊ីដក្រពះ។ ២.ហាមពិសាគ្រឿងស្រវឹង៖ ការពិសាគ្រឿងស្រវឹង អាចបណ្ដាលឱ្យរលាកស្រទាប់ក្រពះ បង្កើនការផលិតជាតិអាស៊ីដក្នុងក្រពះ និងធ្វើឱ្យក្រពះកិនអាហារយឺតជាងមុនដែលជាហេតុធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួត។ ម៉្យាងទៀត ការទទួលទានគ្រឿងស្រវឹងក៏បណ្ដាលឱ្យស្រី្តមានទម្ងន់មានបញ្ហាច្រាលទឹកអាស៊ីដក្រពះ។ ៣.ហាមទទួលទានតិច ឬឆ្អែតពេក៖ ការបរិភោគអាហារតិចពេក ធ្វើឱ្យក្រពះមិនសូវមានអាហារកិន ចំណែកទទួលទានអាហារច្រើនពេក ក៏ធ្វើឱ្យក្រពះមានបញ្ហាក្នុងការកិនអាហារ ឬត្រូវការពេលយូរ ដើម្បីកិនអាហារ ដែលសុទ្ធតែជាកត្តាអាចបណ្ដាលឱ្យមានអាការចង្អោរ។

៤.កុំបរិភោគអាហារមានជាតិខ្លាញ់ច្រើន៖ អាហារមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ជាប់ខ្លាញ់ ឈឺស ប័រ ធ្វើឱ្យមានបញ្ហាក្រពះពោះវៀន ព្រោះពិបាកក្នុងការរំលាយ។ ដូច្នេះ ស្ត្រីកំពុងពពោះចៀសវាងអាហារទាំងនេះ បើមិនចង់មានអាការចាញ់កូនកាន់តែខ្លាំង។ ៥.ចៀសវាងទទួលទានអាហារផ្អែមខ្លាំង៖ អាហារផ្អែមៗជាពិសេសអាហារដូចជា បង្អែម ទឹកក្រូច នំខេក ត្រូវការពេលយូរក្នុងការរំលាយ ហើយពេលខ្លះអាហារទាំងនេះ មានផ្ទុកជាតិខ្លាញ់ខ្ពស់ទៀតផង។ ៦.ហាមទទួលទានអាហារមានក្លិនខ្លាំង៖ ក្នុងអំឡុងពេលពពោះ ដោយសារការប្រែប្រួលអ័រម៉ូន ឃានវិញ្ញាណម្តាយអាចប្រែប្រួលដែលធ្វើឱ្យចាញ់ក្លិនមួយចំនួន និងទ្រាំមិនបានរហូតដល់ចង្អោរ ឬក្អួត។ ការបរិភោគ អាហារដែលមានក្លិនខ្លាំងដូចជាខ្ទឹមស និងខ្ទឹមបារាំង ជាដើមអាចបណ្ដាលឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង។ ៧.នឿយហត់ពេក៖ ទោះបីជាមិនអាចការពារមិនឱ្យចាញ់កូនបាន តែការផ្លាស់ប្ដូររបៀបរស់នៅ និងរបបអាហារត្រឹមត្រូវ អាចកាត់បន្ថយ និងមិនបណ្ដាលឱ្យអាការចាញ់កូនកាន់តែធ្ងន់ធ្ងរ។ ការគេង និងសម្រាកឱ្យបានច្រើន អាចកាត់បន្ថយអាការចាញ់កូន ប្រសិនបើធ្វើការច្រើនពេក ឬនឿយហត់ពេក នឹងខ្សោយ ហើយអស់កម្លាំងដែលធ្វើឱ្យមចាញ់កូនកាន់តែខ្លាំង។

៨.ទទួលទានហិរ៖ ស្រី្តពពោះមួយចំនួនអាចចូលចិត្តពិសា ហិរ ឬទម្លាប់ហិរតាំងពីមិនទាន់ពពោះម្ល៉េះ។ ការទទួលទានហិរអាចបណ្ដាលឱ្យក្រពះ និងពោះវៀន ក្រហាយ និងឈឺ ដែលធ្វើឱ្យអាការចង្អោរ និងក្អួតកាន់តែធ្ងន់ធ្ងរ។ ៩.ពិសាទឹកតិច៖ ក្នុងអំឡុងពេលពពោះ កម្រិតឈាមក្នុងខ្លួន នឹងកើនឡើង៥០ភាគរយ។ មួយវិញទៀតចង្អោរ ឬក្អួត នឹងបាត់បង់ជាតិទឹក និងអេទ្បិចត្រូលីត ដែលធ្វើឱ្យកាន់តែខ្សោយ និងអស់កម្លាំង។ដូច្នេះ ត្រូវពិសាទឹកឱ្យបានគ្រប់គ្រាន់ព្រោះការពិសាទឹកអាចជួយបំពេញជាតិទឹកក្នុងខ្លួនឡើងវិញ និងអាចជួយកាត់បន្ថយអាការចាញ់កូនបាន យ៉ាងហោចណាស់គួរពិសាទឹកឱ្យបាន២លីត្រក្នុងមួយថ្ងៃ ឬពិសាទឹកដូង ដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ។ ១០.ដុសធ្មេញភ្លាមបន្ទាប់ពីទទួលទានអាហាររួច៖ ការដុសធ្មេញភ្លាមបន្ទាប់ពីបរិភោគអាហាររួចអាច បណ្ដាលឱ្យច្រាលអាស៊ីដក្រពះ ដែលធ្វើឱ្យចង្អោរ ឬក្អួត ដូច្នេះបើចង់ដុសធ្មេញ បន្ទាប់ពីទទួលទានអាហារ គួររង់ចាំ៣០នាទីសិន។

១១.មិនបរិភោគអាហារ៖ ស្ត្រីមានផ្ទៃពោះ មួយចំនួនអាចទម្លាប់មិនបរិភោគអាហារពេលព្រឹក។ លើសពីនេះទៅទៀត ការចាញ់កូនអាចធ្វើឱ្យមិនឃ្លាន និងបរិភោគមិនឆ្ងាញ់ ឬទទួលទានអី្វ ហើយក្អួតវិញអស់។ ការគ្មានអាហារនៅក្នុងពោះអាចធ្វើឱ្យក្រពះមមានបញ្ហា ព្រោះក្រពះគ្មានអាហារកិនដែលអាចបណ្ដាលឱ្យមចង្អោរ និងក្អួត។ ១២. គេងភ្លាមបន្ទាប់ពីទទួលទានអាហារ៖ ពេលចាញ់កូន អាចអស់កម្លាំង ហើយងងុយគេង ប៉ុន្តែមគួររង់ចាំយ៉ាងហោចណាស់កន្លះម៉ោង ទៅមួយម៉ោង ដើម្បីឱ្យក្រពះកិនអាហារសិន មិនដូច្នេះទេនឹងបណ្ដាលឱ្យអាហារច្រាលចេញពីក្រពះ៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ



