ពិធីបុណ្យអុំទូកនៅកម្ពុជាក្រោម​ រក្សាបាននូវអត្តសញ្ញាណជាតិនៃដូនតាខ្មែរ

កម្ពុជាក្រោម៖ ​ជារៀងរាល់ឆ្នាំ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម តែងនាំគ្នា​ប្រារព្ធ​ពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប មិនដែលខកខាន ដោយជួនប្រារព្ធធ្វើនៅខេត្តឃ្លាំង ខេត្តព្រែកឫស្សី ឬតាមបណ្តាខេត្តផ្សេងទៀត ក្នុងដែនដីកម្ពុជាក្រោម ខណៈដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាល ដោយប្រទេសវៀតណាម...។

រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម តែង​ប្រារព្ធ​ពិធី​បុណ្យអុំទូកបណ្តែតប្រទីប សំពះ​ព្រះ​ខែ និងអកអំបុក នេះ ​រយៈពេល​២​ពេល​ថ្ងៃ ពោលគឺ​ចាប់ពីថ្ងៃទី​១៤-១៥​កើត ខែ​ក​ត្កិ​ក ត្រូវ​នឹង​ថ្ងៃទី​២៣-២៤​វិច្ឆិកា ឆ្នាំ​២០២៦ ជា​រៀងរាល់ឆ្នាំ​​។ សម្រាប់ឆ្នាំនេះ ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម​ បានរៀបចំពិធីប្រណាំងទូកនៅខេត្តព្រែកឫស្សី។ បើតាមសារព័ត៌មានវៀតណាម ដែលមានឈ្មោះថា (កាសែតរូបភាពវៀតណាម) ចុះផ្សាយនៅថ្ងៃទី២២វិច្ឆិកា បានឱ្យដឹងថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាពិធីបុណ្យប្រពៃណីមួយ ដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌ដ៏ជ្រាលជ្រៅរបស់បងប្អូនជនជាតិខ្មែរណាមបូ ឬខ្មែរកម្ពុជាក្រោម។ ពិធីបុណ្យនេះ បានផ្សារភ្ជាប់នឹងជំនឿដូនតាខ្មែរ និងសេចក្តីប្រាថ្នាចង់បានសេចក្តីសុខសាន្ត និងភាពសម្បូររុងរឿង។

រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន

បើតាមសារព័ត៌មានដដែល ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ នៅទីក្រុងព្រែកឫស្សី ទឹកដីកម្ពុជាក្រោម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ដោយពិធីបុណ្យ មានការដាក់តាំងនូវស្តង់លក់ទំនិញជាច្រើន និងមានពិធីសម្ដែងសកម្មភាពវប្បធម៌សិល្បៈផ្សេងៗ ជូនដល់ពលរដ្ឋខ្មែរក្រោម និងបណ្តាជនជាតិផ្សេងៗទៀតនៅក្នុងប្រទេសវៀតណាម បានទស្សនាកម្សាន្ត។ ពិធីបុណ្យនេះ ក៏មានការប្រណាំងទូក-ង ដែលមានការចូលរួមពីក្រុមកីឡាករអុំទូកបុរស-នារីជាង៨០ក្រុម មកពីបណ្តាខេត្តនានា ក្នុងដែនដីកម្ពុជាក្រោម ខណៈក្រុមកីឡាករ-កីឡាការិនីប្រណាំងទូក ពាក់អាវចម្រុះពណ៌មើលទៅស្រស់ឆើតឆាយបំផុត។ ដោយឡែក បើតាម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅប្រទេសកម្ពុជា បានឱ្យដឹងថា បងប្អូនខ្មែរ​កម្ពុជា​ក្រោម ​តែង​រក្សា​បាននូវ​អ្វី​ដែលជា​អត្ត​សញ្ញា​ណជាតិ​ខ្មែរ មិន​ថា ​ពិធីបុណ្យអុំទូក​ នេះ​ទេ សូម្បីតែពិធី​បុណ្យចូលឆ្នាំខ្មែរ(សង្ក្រាន្តឆ្នាំថ្មី) ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​បុណ្យ​កថិនទាន និង​ពិធី​បុណ្យផ្សេងៗ​ទៀត ក៏​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ​ប្រារព្ធ​តាមទំនៀមទម្លាប់ប្រពៃណីដើមរបស់ដូនតាខ្មែរជានិច្ច​។

រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន

សូមជម្រាបផងដែរថា អតីតដែនដីនៃចក្រភពខ្មែរដ៏រុងរឿង បច្ចុប្បន្ន បានបែងចែកជនជាតិខ្មែររស់នៅជាបីតំបន់ផ្សេងគ្នា រួមមាន៖ ខ្មែរក្រោម (បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម) ខ្មែរលើ (បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ) និងខ្មែរ​កណ្តាល (បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជា) ខណៈដែលជនជាតិខ្មែរទាំងបីតំបន់នវ គឺ​សុទ្ធសឹង​ជាពូជ​ខ្មែរ​តែមួយ​ ដែលមាន​អរិយធម៌ វប្បធម៌ ប្រពៃណី ទំនៀប​ទម្លាប់ សាសនា និង​ប្រវត្តិសាស្ត្រ​រួមតែមួយ មិន​អាចជនបរទេស​ណា​មក​បំភ្លៃ​បានឡើយ​។ ជាក់ស្តែង ​បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ នៅទីក្រុងព្រែកឫស្សី ទឹកដីកម្ពុជាក្រោម នេះ ជាទឡ្ហីករណ៍ដ៏ប្រត្យក្ស មិនអាចប្រកែកបាន៕

រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន
រូបភាព៖ លោក ស៊ឺន ចែងចើន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត