
រាជធានីភ្នំពេញ៖ មនុស្សភាគច្រើនតែងគិតថា មានតែការបំពុលដោយសំរាម ផ្សែង ឬទឹកកខ្វក់ បានធ្វើឱ្យសត្វងាប់ ប៉ុន្តែសូមជ្រាបថា សំឡេងខ្លាំងៗដែលបង្កទ្បើងដោយមនុស្ស ក៏ជាការបំពុលមួយប្រភេទដែរ...។

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គូសបញ្ជាក់ថា ការសិក្សាថ្មីបំផុតលើការពិសោធ២១៤ លើសត្វ១៧៧ប្រភេទ នៅទូទាំងពិភពលោក បានរកឃើញថា សំឡេងពីចរាចរណ៍ ឧស្សាហកម្ម និងកប៉ាល់ ធ្វើឱ្យអត្រាងាប់របស់សត្វកើនឡើង ជាមធ្យមដល់ទៅ១៣៨ភាគរយ ក្នុងការពិសោធ។ ឧទាហរណ៍ បើករណីធម្មតាមានសត្វ១០០ក្បាល ងាប់១០ក្បាល នោះនៅពេលមានសំឡេងរំខាន អាចងាប់ប្រហែល២៤ក្បាល។ បានជាសំឡេងធ្វើឱ្យសត្វងាប់ ដោយសារសត្វប្រើសំឡេងដើម្បីជូនដំណឹងគ្នា ស្វែងរកដៃគូ និងស្ដាប់ហេតុការណ៍គ្រោះថ្នាក់។ ពេលសំឡេងរំខានគ្របលើ វាស្ដាប់មិនឮ នោះសត្វមំសាសី ដែលជាប្រភេទសត្វប្រមាញ់ និងស៊ីសត្វដទៃ ខណៈសត្វមំសាសីខ្លះ ពិបាកស្ដាប់សំឡេងព្រៃ ហើយរកចំណីបានតិច។

មួយវិញទៀត សត្វសមុទ្ទដូចជាត្រី ផ្សោត ក៏បានប្រើសំឡេងដើម្បីរកផ្លូវ និងទំនាក់ទំនង ប៉ុន្តែសំឡេងម៉ាស៊ីនកប៉ាល់ ឬឧបករណ៍តន្រ្តីបំពងសំឡេងរបស់មនុស្សរំខានវា។ ដើម្បីអាចកាត់បន្ថយបញ្ហា ទាល់តែធ្វើដូចជា៖ បន្ថយកម្រិតសំឡេងគ្រឿងបំពងសំឡេងតន្ត្រី និងកម្មវិធីនានា ជិតព្រៃ ទន្លេ និងតំបន់អភិរក្ស, គ្រឿងយន្ត គ្រឿងចក្រ ត្រូវប្រើប្រាស់បំពង់ស៊ីម៉ាំងណាដែលមានស្ដង់ដារ និងបង្កើតតំបន់ស្ងាត់នៅលើគោក និងតំបន់សមុទ្ទ៕



