បុរស២នាក់ ត្រូវប៉ូលិសឌីជីថលចាប់ខ្លួន ពាក់ព័ន្ធករណីបោកលុយ ក្រោមរូបភាពធ្វើជាលក់បារីតាមអនឡាញ
ហាក់ អ៊ីឌី
•
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបុរសជាជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមប្រព័ន្ធអនឡាញ ក្រោមរូបភាពប្រកាសលក់បារី ....។

យោងតាមរបាយការណ៍នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូង កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ក្នុងរូបភាពលក់បារីតាមអនឡាញ ។ 

ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានគប់គិតគ្នាបង្ហោះលក់បារីលើបណ្តាញសង្គម ដើម្បីបោកយកប្រាក់ពីអ្នកបញ្ជាទិញតាមអនឡាញ។ បច្ចុប្បន្ន សំណុំរឿង និងជនសង្ស័យ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ពេលទិញទំនិញអនឡាញ ជាពិសេសត្រូវផ្ទៀងផ្ទាត់អ្នកលក់ឱ្យច្បាស់សិន មុនផ្ញើប្រាក់ ដើម្បីកុំឱ្យចាញ់បោកជនខិលខូច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត