សាច់បង្កកខូចគុណភាពជិត២តោន ត្រូវអាជ្ញាធរស្ទាក់ចាប់បាន និងយកទៅដុតចោលនៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ច បានស្ទាក់ចាប់ករណីដឹកជញ្ជូនសាច់ទា ក្រួចបង្កក និងប្រហិត សរុបជិត២តោន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ សាច់ទាំងនោះ ត្រូវសង្ស័យថា គ្មានលិខិតបញ្ជាក់ប្រភពច្បាស់លាស់ពីសុវត្ថិភាពម្ហូបអាហារ។

កម្លាំងសមត្ថកិច្ចចម្រុះ បានសហការគ្នាដេញតាមស្ទាក់រថយន្តដឹកអ្នកដំណើរធុនធំ ១គ្រឿងម៉ាក ផ្ទុកប្រភេទសាច់បង្កកខូចគុណភាពមានទម្ងន់សរុប១៩៣០គីឡូក្រាម ដោយក្នុងនោះរួមមាន៖ ឆ្អឹងមាន់ ក្រួច ទា និងប្រហិត។ សាច់ទាំងនោះ មានការប្រែប្រួលសភាពដើម ហើយសមត្ថកិច្ច បានដុតកម្ទេចចោលនៅបរិវេណទីវាល ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕





អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


