មិនធម្មតា! Al-Ahli វាយបកយកឈ្នះ Al-Nassr ឡើងចាស់ដៃ ៣-១ ខណៈ១គ្រាប់នាំមុខរបស់ Ronaldo មិនអាចជួយអ្វីបាន
Chanmarady Chuon
•
13 ម៉ោងមុន

កីឡា៖ តារាងចំណាត់ថ្នាក់នៃក្របខ័ណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League) រដូវកាល ២០២៦-២០២៧ មានការប្រែប្រួលបន្ទាប់ពីក្រុម អាល់អាលី (Al-Ahli) បានបើកទ្វារកីឡដ្ឋានរបស់ខ្លួន វាយបកយកឈ្នះក្រុម អាល់ណាស់សឺ (Al-Nassr) យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតលើកសប្តាហ៍ទី៩ កាលពីរាត្រីថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦...។

ក្នុងជំនួបដ៏ក្ដៅគគុកនេះ ខ្សែប្រយុទ្ធឆ្នើម គ្រីស្ទានណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានស៊ុតបញ្ចូលទីជួយឱ្យក្រុមភ្ញៀវ Al-Nassr បើកការនាំមុខមុនតាំងពីដើមវគ្គ។ ប៉ុន្តែ ក្រុមម្ចាស់ផ្ទះ Al-Ahli មិនបានបណ្តោយឱ្យរបូតពិន្ទុក្នុងទឹកដីខ្លួននោះទេ ដោយបានវាយបកស៊ុតបញ្ចូលទីវិញ៣គ្រាប់ផ្ទួនៗ ដែលរកបានដោយកីឡាករ វ៉េនដឺសឹន ហ្កាឡេណូ (Wenderson Galeno) អ៊ីវ៉ាន តូនី (Ivan Toney) និង រ៉ូហ្គឺ អ៊ីបានេហ្ស (Roger Ibañez) ដើម្បីបិទបញ្ចប់ជ័យជម្នះយ៉ាងត្រចះត្រចង់។ វាជាការខកចិត្តដ៏ធំមួយសម្រាប់ក្រុម Al-Nassr ដែលកំពុងព្យាយាមប្រជែងដណ្តើមពានរង្វាន់រដូវកាល ២០២៦-២០២៧ តែពួកគេបានបាត់បង់ឱកាសក្នុងការបង្រួមគម្លាតពិន្ទុជាមួយក្រុមកំពូលតារាង Al-Hilal ខណៈក្រុម Al-Ahli បានហក់ឡើងទៅកាន់តំបន់កំពូលតារាងវិញ។

គួរបញ្ជាក់ផងដែរថា ក្រោយលទ្ធផលបរាជ័យនេះ ក្រុម Al-Nassr បន្តឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Saudi Pro League ដោយមាន២៨ពិន្ទុ ឆ្លងកាត់១២ប្រកួត (ឈ្នះ ៩ស្មើ១ និងចាញ់២)។ ១គ្រាប់របស់ប្រធានក្រុម Cristiano Ronaldo នៅក្នុងជំនួបនេះ ក៏បានជួយឱ្យរូបគេ បង្កើនកំណត់ត្រាស៊ុតបញ្ចូលទីសរុបក្នុងអាជីពឡើងដល់៩៨៦គ្រាប់ហើយ ពោលគឺនៅខ្វះតែ១៤គ្រាប់ ទៀតប៉ុណ្ណោះ ដើម្បីសម្រេចគោលដៅជាប្រវត្តិសាស្ត្រ១០០០គ្រាប់របស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត