
រដ្ឋធានីប៉េកាំង៖ នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេអេ តាកៃឈី (Sanae Takaichi) កាលពីល្ងាចថ្ងៃពុធ បានជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន (Vladimir Putin) រយៈពេលប្រហែល៣០នាទី នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំកិច្ចសហប្រតិបត្ដិការអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិន ចំពេលទំនាក់ទំនងការទូតរវាងជប៉ុន និងរុស្ស៊ី កំពុងបន្ដតានតឹងខ្លាំង...។

សារព័ត៌មាន The Japan Times បានចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកានេះថា លោកស្រីនាយករដ្ឋមន្រ្ដី តាកៃឈី បញ្ជាក់ថា៖«យើងបានពិភាក្សាយ៉ាងលម្អិត អំពីស្ថានភាពបច្ចុប្បន្ន ពាក់ព័ន្ធនឹងការឃាត់ខ្លួនពលរដ្ឋជប៉ុនម្នាក់ និងការឆ្លើយតបរបស់រុស្ស៊ី ចំពោះក្រុមហ៊ុននានារបស់ជប៉ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី»។ ការជួបគ្នា រវាងលោកស្រី តាកៃឈិ និងលោក ពូទីន ជាជំនួបលើកដំបូង រវាងមេដឹកនាំជប៉ុន និងរុស្ស៊ី នៅក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ហើយក៏ជាជំនួបលើកដំបូង គិតចាប់តាំងពីប្រទេសរុស្ស៊ី ឈ្លានពានអ៊ុយក្រែន នៅក្នុងឆ្នាំ២០២២ រហូតមក។ លោកស្រី តាកៃឈិ បានលើកឡើងថា ការពិភាក្សានេះ ជាជំនួបក្រៅផ្លូវការ ដោយមិនមានការប្រកាសអំពីរបៀបវារៈទុកជាមុន ដែលបង្កើតបរិយាកាសមួយ អាចនាំទៅរកទំនាក់ទំនងដោយផ្ទាល់ និងជាផ្លូវការ កាន់តែច្រើនឡើង រវាងមេដឹកនាំទាំងពីរ នាពេលអនាគតនោះឡើយ។

សូមរម្លឹកឡើងវិញ ថា APEC មានប្រទេស និងដែនដីជាសមាជិកចំនួន២១ រួមមាន៖ អូស្ត្រាលី ប៊្រុយណេ កាណាដា ឈីលី (Chile) តៃវ៉ាន់ ហុងកុង(ចិន) ឥណ្ឌូណេស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ិកស៊ិក នូវ៉ែលសេឡង់ដ៏ ប៉ាព័រញូវហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី ថៃ សហរដ្ឋអាម៉េរិក និងវៀតណាម៕



