ជំនួបប្រវត្តិសាស្ត្រ! ស្តេចឥន្ទ្រី នាគរាជ និងខ្លាឃ្មុំទឹកកក ជុំគ្នាតុមូលវែកញែករឿងភ្លើងស.ង្គ្រា.មអ៊ុយក្រែន និងអាវុធនុយក្លេអ៊ែរ
ហៀប ស៊ីថេត
•
16 នាទីមុន

ទីក្រុងសិនជិន៖ ចៅហ្វាយវិមានបុរាណចុងណានហៃ លោក ស៊ី ជីនពីង (Xi Jinping) រួមជាមួយសមភាគីចៅហ្វាយសេតវិមាន លោក ដូណាល់ ត្រាំ (Donald Trump) និងម្ចាស់វិមានទឹកកកក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបើកកិច្ចពិភាក្សាត្រីភាគី ដែលមិនធ្លាប់មានពីមុនមក នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមេដឹកនាំកំពូលទាំង៣ ប្រកាសពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ...។

អង្គុយជុំវិញតុមូលដ៏ធំមួយនៅទីក្រុងសិនជិន ភាគខាងត្បូងប្រទេសចិន មេដឹកនាំនៃមហាអំណាចនុយក្លេអ៊ែរធំជាងគេលើពិភពលោកទាំង៣ បានប្តូរវេនគ្នាថ្លែងសុន្ទរកថាបើកនៃកិច្ចប្រជុំនេះ។ បុរសឥន្រ្តី ដូណាល់ ត្រាំ ថ្លែងថា៖«យើងពិតជាកំពុងបង្កើតប្រវត្តិសាស្ត្រ ហើយយើងទាំង៣នាក់មានរឿងជាច្រើនដែលត្រូវពិភាក្សា។ គ្មានសន្តិភាពណាមួយត្រូវបានបង្កើតឡើង ដោយការបដិសេធឱកាសនៃការចូលរួមសន្ទនានោះទេ»។ ចំណែកបុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា៖«ប្រទេសទាំង៣ មានផលប្រយោជន៍រួមជាច្រើន ក្នុងការដោះស្រាយជម្លោះក្នុងតំបន់ រួមទាំងជម្លោះនៅអ៊ុយក្រែនផងដែរ»។ ខុសពីលោក ត្រាំ និងលោក ពូទីន ស្តេចនាគរាជអាស៊ីចិន លោក ស៊ី ជីនពីង បានគ្រហឹមថា៖«ប្រវត្តិសាស្ត្រប្រាប់យើងថា នៅពេលមហាអំណាចរស់នៅដោយសុខដុមរមនា ពិភពលោកនឹងមានសន្តិភាព។ នៅពេលមហាអំណាចប៉ះទង្គិចគ្នា ពិភពលោកនឹងធ្លាក់ក្នុងភាពចលាចល»។

លោក ស៊ី បានបន្តថា ប្រទេសរបស់ពួកគេ គួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ ប្រទេសទាំង៣ មានទំនួលខុសត្រូវរួមគ្នាក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ។ មេដឹកនាំចិនរូបនេះ បានបញ្ជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសមហាអំណាច គឺជារឿងចាំបាច់បំផុត។ ទន្ទឹមនេះ លោក ត្រាំ បានបន្ទរថា សហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ី គឺស្ថិតក្នុងទីតាំងពិសេសតែមួយគត់ ដើម្បីពិភាក្សាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ លោក ត្រាំ បានប្រាប់លោក ស៊ី និងលោក ពូទីន នៅពេលចាប់ផ្តើមកិច្ចប្រជុំថា៖«វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការបោះបង់វាចោល [សំដៅដល់អាវុធនុយក្លេអ៊ែរ]»។ ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បាននិយាយផងដែរថា មេដឹកនាំទាំង៣ នឹងពិភាក្សាអំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ចំណែកឯ លោក ពូទីន បានប្រាប់លោក ស៊ី និងលោក ត្រាំ ថា ប្រទេសរបស់ពួកគេអាចពង្រឹងស្ថិរភាពពិភពលោកបាន ប្រសិនបើពួកគេសហការគ្នា ប្រកបដោយភាពស្ថាបនា។

ពួកគេគួរតែពិភាក្សាអំពីបញ្ហាសកល និងតំបន់ ក៏ដូចជាសន្តិសុខថាមពលផងដែរ។ មេដឹកនាំរុស្ស៊ីរូបនេះ បានបន្លឺសំឡេងថា ប្រជាជាតិទាំង៣ មានទំនួលខុសត្រូវរួមគ្នាក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ។ ដោយឡែក លោក ស៊ី បានអះអាងថា ទំនាក់ទំនងចិន-អាម៉េរិក មានស្ថិរភាព និងកំពុងប្រសើរឡើង ដោយបង្ហាញឆន្ទៈធ្វើការជាមួយលោក ត្រាំ ដើម្បីរក្សាទំនាក់ទំនងឱ្យស្ថិតលើ«គន្លងត្រឹមត្រូវ»។ លោកក៏បានថ្លែងផងដែរថា ប្រទេសទាំង២ បានបង្កើតនិយមន័យថ្មីនៃទំនាក់ទំនងចិន-អាម៉េរិក ប្រកបដោយស្ថាបនា នៃស្ថិរភាពយុទ្ធសាស្ត្រ ផ្អែកលើការគោរព ភាពយុត្តិធម៌ និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត