ជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន ករណីរត់ពន្ធថ្នាំញៀនជាង១គីឡូក្រាម
ហាក់ អ៊ីឌី
•
10 ម៉ោងមុន

ក្រុងក្រចេះ៖ សមត្ថកិច្ចនគរបាលជំនាញខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរត់ពន្ធគ្រឿងញៀន ដោយបានឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ (ជនជាតិនីហ្សេរីយ៉ា) ពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់ទម្ងន់ជាង ១គីឡូក្រាម នៅឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ...។

យោងតាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តក្រចេះ នៅថ្ងៃទី១៨​​ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនវ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវយ៉ាងហ្មត់ចត់ និងមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជនជាតិនីហ្សេរីយ៉ាមួយរូប ព្រមទាំងដកហូតវត្ថុតាងជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងហេរ៉ូអ៊ីន មានទម្ងន់សរុបប្រមាណ១៣៤៦ក្រាម រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ចាត់ការបន្តតាមវិធានការច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវពង្រីកផ្លូវរឿង ដើម្បីស្វែងរកបក្ខពួក និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងបណ្តាញជួញដូរថ្នាំញៀនខុសច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត