ជំនួបត្រីភាគី! បុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន រំពឹងទទួលបាន«កាដូរធំ» ក្នុងជំនួបជាមួយស្តេចឥន្រ្តី ត្រាំ និងនាគរាជអាស៊ី ស៊ី
ហៀប ស៊ីថេត
•
11 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានថ្លែងនៅថ្ងៃពុធទី១៨ ខែវិច្ឆិកា ថា លោករំពឹងទទួលបានសក្តានុពលនៃផលប្រយោជន៍ដ៏ធំធេង ពីជំនួបត្រីភាគីនាពេលខាងមុខរបស់លោក ជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping)។

លោក ពូទីន គ្រោងជួបជាមួយលោក ត្រាំ និងលោក ស៊ី នៅថ្ងៃព្រហស្បតិ៍ទី១៩វិច្ឆិកា ចុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC CEO Summit) ឆ្នាំ២០២៦ នៅទីក្រុងសិនជិន (Shenzhen) ប្រទេសចិន។ លោក ពូទីន គូសបញ្ជាក់ថា ភាពជាដៃគូ គឺជារឿងចាំបាច់ជាជាងភាពឯកោ ហើយកិច្ចប្រជុំ APEC បានផ្តល់ឱកាសសម្រាប់ការផ្លាស់ប្ដូរទស្សនៈ ប្រកបដោយភាពស្ថាបនា ស្របពេលមានការបែកបាក់នៃសេដ្ឋកិច្ចពិភពលោក និងហានិភ័យផ្នែកនយោបាយ-យោធា។

លោក ពូទីន បានថ្លែងប្រាប់អង្គប្រជុំកំពូលថា៖«ហេតុដូច្នេះហើយ ខ្ញុំរំពឹងថា នឹងទទួលបានសក្តានុពលនៃផលប្រយោជន៍ដ៏ធំធេង ពីជំនួបត្រីភាគីនាពេលខាងមុខ រវាងមេដឹកនាំនៃប្រទេសរុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្រៅកិច្ចប្រជុំកំពូល APEC នេះ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត