សមត្ថកិច្ចក្រុងក្រចេះ តាមក្របួចមុខសញ្ញាលក់ថ្នាំញៀន២នាក់ ដកហូតវត្ថុតាងបានមួយចំនួន
ហាក់ អ៊ីឌី
•
7 ម៉ោងមុន

ក្រុងក្រចេះ៖ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងក្រចេះ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មចំនួន២នាក់ នៅក្នុងភូមិសាស្ត្រក្រុងក្រចេះ ដោយបានរឹបអូសវត្ថុតាងពាក់ព័ន្ធមួយចំនួន...។  

យោងតាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ច នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ និងតាមដានសកម្មភាពពួកគេយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញបានឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ បានភ្លាមៗតែម្ដង។ ជាមួយគ្នា សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងជាក់ស្តែងមួយចំនួនធំ រួមមាន៖ សារធាតុញៀនជាច្រើនកញ្ចប់ ឧបករណ៍សម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀន ព្រមទាំងសម្ភារពាក់ព័ន្ធផ្សេងៗទៀត ដែលជនសង្ស័យប្រើប្រាស់សម្រាប់ធ្វើសកម្មភាពជួញដូរខុសច្បាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីធ្វើការសាកសួរស្រាវជ្រាវស្វែងរកមេខ្លោង និងបក្ខពួកដែលពាក់ព័ន្ធបន្តទៀត ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ៖ សារី ណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត