យោធាថៃ ប្រើ F-16 បើកស.ម.យុ.ទ្ធបា.ញ់គ្រាប់ពិតកណ្តាលអាកាស ស្របពេលកម្ពុជាកំពុងជាប់ដៃធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ហៀប ស៊ីថេត
•
16 ម៉ោងមុន

រាជធានីបាងកក៖ កងទ័ពអាកាសភូមិន្ទថៃ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ចេញវីដេអូនៃសមយុទ្ធបាញ់គ្រាប់ពិតលើអាកាស ដោយប្រើយន្តហោះចម្បាំង F-16 ដែលក្រុមយោធាថៃអះអាងថា ជាកម្មវិធីហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងបង្កើនភាពជាក់លាក់របស់អាកាសយានិក ការប្រើប្រាស់អាវុធ និងការត្រៀមលក្ខណៈប្រតិបត្តិការ។ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើអាកាសរបស់ភាគីថៃ កើតឡើងស្របពេលកម្ពុជា កំពុងរជាប់រវល់ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នារាជធានីភ្នំពេញ...។

កងទ័ពអាកាសថៃ បានផ្សព្វផ្សាយរូបភាពនៃសមយុទ្ធប្រព័ន្ធហ្វឹកហ្វឺន «DART» បាញ់ពីអាកាសទៅអាកាស សម្រាប់ឆ្នាំសារពើពន្ធ២០២៧។ សមយុទ្ធនេះ តម្រូវឱ្យអាកាសយានិកយន្តហោះចម្បាំង បាញ់គ្រាប់ពិតទៅលើគោលដៅ លើអាកាស។ យន្តហោះចម្បាំង F-16 ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជាគោលដៅលើអាកាសសម្រាប់សមយុទ្ធនេះ ដោយមានបំពាក់បច្ចេកវិទ្យាសែនស័រ វាស់ស្ទង់ដើម្បីចាប់សញ្ញា និងវាយតម្លៃភាពជាក់លាក់នៃការបាញ់ប្រហារនីមួយៗ។ យោងតាមកងទ័ពអាកាសថៃ ការហ្វឹកហ្វឺននេះ ធ្វើឡើងនៅក្នុងដែនអាកាសដែលបានកំណត់ ក្រោមវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹង។

ការហ្វឹកហ្វឺននេះផងដែរ ផ្តោតសំខាន់លើភាពជាក់លាក់នៃអាវុធ ការគ្រប់គ្រងយន្តហោះចម្បាំង និងអាវុធ ព្រមទាំងសេចក្តីសម្រេចចិត្តក្រោមលក្ខខណ្ឌប្រយុទ្ធសិប្បនិម្មិត។ កងទ័ពអាកាសថៃ បានអះអាងថា សមយុទ្ធបាញ់គ្រាប់ពិត គឺជាផ្នែកមួយក្នុងការរក្សាការត្រៀមលក្ខណៈប្រយុទ្ធ និងបង្កើកសមត្ថភាពរបស់អ្នកបើកយន្តហោះចម្បាំង និងបុគ្គលិកយោធាប្រតិបត្តិការផ្លូវអាកាស។ ជាចុងក្រោយ កងទ័ពអាកាសថៃ បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការត្រៀមលក្ខណៈប្រតិបត្តិការយោធា និងការពារដែនអាកាសថៃ ទាំងដែលរាជធានីបាងកក កំពុងបន្តទន្ទ្រានត្រួតត្រាលើដែនអធិបតេយ្យកម្ពុជា ដោយខុសច្បាប់អន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត