ក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ CPU បើកការស៊ើបអង្កេត ករណីអគ្គិភ័យឆាបឆេះស្លា.ប់មនុស្សមួយគ្រួសារ នៅក្រុងព្រះសីហនុ
ហាក់ អ៊ីឌី
•
16 ម៉ោងមុន

ក្រុងព្រះសីហនុ៖ ក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (CPU) សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅដល់ទីតាំងកើតហេតុ និងកំពុងបើកការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីគ្រោះអគ្គិភ័យដ៏រន្ធត់មួយ ដែលបានឆាបឆេះបណ្ដាលឱ្យមនុស្សមួយគ្រួសារ សរុប៣នាក់បាត់បង់ជីវិត...។

តាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើ បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ កាលពីយប់ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២៦ ម្សិលមិញ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឱ្យជនរងគ្រោះជាសមាជិកគ្រួសារ មានស្ត្រីជាប្រពន្ធ នឹងកូនប្រុសស្រីតូចៗ២នាក់ទៀត បាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម។ ក្រោយអគ្គិភ័យត្រូវបានពន្លត់ទាំងស្រុង សមត្ថកិច្ចមូលដ្ឋាន បានធ្វើការហ៊ុមព័ទ្ធទីតាំងកើតហេតុភ្លាមៗ ដើម្បីរក្សាភស្តុតាងសម្រាប់បម្រើឱ្យការស៊ើបអង្កេត។ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (CPU) និងមន្ត្រីជំនាញកោសល្យវិច័យ កំពុងធ្វើការប្រមូលភស្តុតាង និងពិនិត្យវិភាគយ៉ាងលម្អិតនៅកន្លែងកើតហេតុ ដើម្បីកំណត់រកមូលហេតុពិតប្រាកដ ដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះឡើង ថា តើជាឧបទ្ទវហេតុ ឬមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ឬបទល្មើសផ្សេងៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត