កម្ពុជា-លុចសំបួ នឹងមានកម្មវិធីអភិវឌ្ឍន៍ជនបទ រវាងប្រទេសទាំងពីរ
S
Sreyleak Yith
•
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ ពិធីចុះហត្ថលេខាលើឯកសារស្តីពីការផ្តល់អាណត្តិជូនការិយាល័យអភិវឌ្ឍន៍ LuxDev នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្រាប់បង្កើតកម្មវិធីអភិវឌ្ឍន៍ជនបទរវាងកម្ពុជា-លុចសំបួ។ នេះបើតាមការឱ្យដឹងពីក្រសួងអភិវឌ្ឍន៍ជនបទ …។

ក្រសួងគូសបញ្ជាក់ថា ការចុះហត្ថលេខានេះ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា OCIC ដោយក្នុងនោះ ការចុះហត្ថលេខាលើឯកសារនេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកឧបនាយករដ្ឋមន្ត្រី ហ្សាវីយ៉េ ប៊េតថែល (Xavier Bettel) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មបរទេស និងជារដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌នៃប្រទេសលុចសំបួ។

គួរជ្រាបថា ​កម្មវិធីអភិវឌ្ឍន៍ជនបទរវាងកម្ពុជា និងលុចសំបួ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីថ្មី ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីប្រទេសទាំងពីរ បានចុះហត្ថលេខាលើ។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការឆ្នាំ២០២៧-២០៣៣ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ បានរៀបចំសេចក្តីព្រាងកម្មវិធីណែនាំសម្រាប់ កិច្ចសហប្រតិបត្តិការរយៈពេល៧ឆ្នាំ ដែលផ្តោតលើវិស័យអាទិភាពចំនួន៣ គឺការអភិវឌ្ឍជនបទដោយផ្តោតជាពិសេស លើការអភិវឌ្ឍមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខាភិបាល និងកិច្ចគាំពារសង្គម, ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត