លុចសំបួ បេ្តជ្ញាជួយកម្ពុជាលើការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
S
Sreyleak Yith
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកថូម៉ាស ឡាមម៉ា ភារធារីនៃស្ថានទូតលុចសំបួប្រចាំប្រទេសឡាវ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា កាលពីថ្ងៃទី៦សីហា បានជួបពិភាក្សាអំពីការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កម្ពុជា...។

ក្នុងជំនួបនោះ លោកថូម៉ាស បានគូសបញ្ជាក់ពីការចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយសម្រាប់កម្មវិធីសហប្រតិបត្តិទ្វេភាគី (Cambodia-Luxembourg Indicative Cooperation Programme) និងជំហរក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ឱ្យបានដល់កម្រិតស្ដង់ដារ និងកិត្តិនាម ដែលលុចសំបួត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសនាំមុខមួយលើផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។​ ស្របជាមួយគ្នា រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់អំពីជំនួបនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម និងជាក់ស្តែងរបស់ប្រទេសទាំងពីរ​ ក្នុងការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

លោកថូម៉ាស ឡាមម៉ា ភារធារីនៃស្ថានទូតលុចសំបួប្រចាំប្រទេសឡាវ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា   
លោកថូម៉ាស ឡាមម៉ា ភារធារីនៃស្ថានទូតលុចសំបួប្រចាំប្រទេសឡាវ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា   

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនលុចសំបួ ដែលតែងតែគាំទ្រ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស ការចាប់អារម្មណ៍ និងការគាំទ្រដល់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍របស់ក្រសួង តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ចំនួនពីរលើកកន្លងមក។ ជាមួយគ្នា លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនពីស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ព្រមទាំងបានលើកឡើងពីយុទ្ធនាការ «Cambodia: Kingdom of Wonder, Feel the Warmth» និង«ទស្សនាកម្ពុជា នារដូវកាលបៃតង»

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

លើសពីនេះ ក៏មានកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ អ្នកបង្កើតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការធ្វើដំណើរប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត