បុរី មេគង្គ លែន ចូលរួមឧបត្ថម្ភធំសម្រាប់វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ (Rencontre Des Entrepreneurs Francophones - REF 2026)

រាជធានីភ្នំពេញ៖ បុរី មេគង្គ លែន បានចូលរួមចំណែកជាអ្នកឧបត្ថម្ភធំសម្រាប់គាំទ្រដល់ វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ (Rencontre Des Entrepreneurs Francophones - REF 2026) ដែលជាព្រឹត្តិការណ៍ដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទនវានុវត្តន៍៖ កត្តាជំរុញសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) ប្រកបដោយចីរភាព និងសមាហរណកម្ម។

វេទិកាសហគ្រិនហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នឹងអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថា បើកវេទិកានេះ។ វេទិកាសហគ្រិនហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ហើយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេអិនអិន គ្រុប និងជាអគ្គនាយក​នៃ បុរី មេគង្គ លែន បានទទួលលិខិតថ្លែងអំណរគុណ ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាការទទួលស្គាល់ចំពោះការចូលរួមឧបត្ថម្ភធំចំពោះ វេទិកាសហគ្រិនហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ និងការគាំទ្រយ៉ាងសកម្មចំពោះសកម្មភាព និងបេសកកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន និងសេដ្ឋកិច្ចជាតិ។ ការចូលរួមឧបត្ថម្ភនេះ ជាការចូលរួមចំណែកជាមួយសភាពាណិជ្ជកម្មកម្ពុជា និងជាការបង្ហាញនូវឆន្ទៈដ៏មុតមាំរបស់ បុរី មេគង្គ លែន ក្នុងការដើរតួជាដៃគូសហការជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អំពី បុរី មេគង្គ លែន៖ បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋា​ន ដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន៣គម្រោងដូចជា៖ ១.«ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ ២.«ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១។ និង៣.«មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចម្បង។

ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។ បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ! សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត