ហ្វីលីពីន ដាក់ពង្រាយកងនាវាចម្បាំង ចំពេលនាវាពិឃាដ​​សហរដ្ឋអាម៉េរិកមកដល់ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន
S
Sinuon Nop
•
មួយថ្ងៃមុន

រដ្ឋធានីម៉ានីល៖ ជាមួយនឹងស្ថានការណ៍នៅតែបន្ដតានតឹង នៅសមុទ្ទចិនខាងត្បូង និងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងក្លា រវាងមហាអំណាចរបស់ពិភពលោក កងទ័ពជើងទឹកហ្វីលីពីន បានដាក់ពង្រាយកងកម្លាំងពិសេសរបស់ខ្លួន ចំពេលនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក មកដល់តំបន់អាស៊ាន នៅមុនកិច្ចប្រជុំកំពូលរបស់ប្លុកនេះ។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស
ប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស

សារព័ត៌មានរបស់ហ្វីលីពីន ABS-CBN News និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត បានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកាថា ហ្វីលីពីន បានដាក់ពង្រាយកងនាវាទីបញ្ជាការកងទ័ពជើងទឹកដ៏ធំ កងម៉ារីន កងកម្លាំងពិសេស និងយន្ដហោះចម្បាំង ដើម្បីធានាសុវត្ថិភាពឆកសមុទ្ទម៉ានីល នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩។ សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងម៉ានីល កំពុងតែបង្ហាញអំពីតម្រូវការសន្តិសុខ កាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងការទូតកម្រិតខ្ពស់ នៅក្នុងតំបន់។ ទន្ទឹមគ្នា ការមកដល់នៃនាវាពិឃាដបំពាក់ដោយមីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS Michael Murphy (យូអេអស មីឆែល ម័រហ្វី) បានបន្ថែមវិមាត្រសំខាន់មួយ ដល់បរិយាកាសសន្តិសុខដែនសមុទ្ទ ទោះជាដំណើរទស្សនកិច្ចទៅកាន់កំពង់ផែ គឺជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាប្រចាំ ហើយមិនគួរត្រូវបានបកស្រាយ ដោយស្វ័យប្រវត្តិ ថា ជាការដាក់ពង្រាយប្រតិបត្តិការពិសេសនោះយ៉ាងណាក្ដី។

ជាយុទ្ធសាស្ត្រ ការរៀបចំយុទ្ធសាស្ត្រយោធាទាំងនេះ បង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលរដ្ឋធានីម៉ានីល ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ខណៈហ្វីលីពីន បញ្ជាក់អំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ទ។ ស្របពេលមានការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់កាន់តែខ្លាំងឡើងនោះ ព្រឹត្តិការណ៍ការទូត កាន់តែមានផលវិបាកលើសន្តិសុខ កាន់តែខ្លាំងឡើងបន្ថែមទៀត។ លោក ម៉ារីសសា អាឡែន ម៉ាទីណេស (Marissa Arlene Martinez) អ្នកនាំពាក្យ កងទ័ពជើងទឹកហ្វីលីពីន បានបញ្ជាក់ថា កងនាវាចម្បាំងទាំងនេះ នឹងផ្ដល់នូវការធានាសន្ដិសុខដែនសមុទ្ទ និងការពារឆកសមុទ្ទម៉ានីល ផ្លូវចូលតាមផ្លូវសមុទ្ទ ក៏ដូចជា តំបន់សមុទ្ទសំខាន់ៗផ្សេងៗទៀត ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ នៅក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្នាក់តំបន់នេះ៕

នាវាពិឃាដបំពាក់ដោយមីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS Michael Murphy
នាវាពិឃាដបំពាក់ដោយមីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS Michael Murphy
កងនាវាចម្បាំងរបស់ហ្វីលីពីន
កងនាវាចម្បាំងរបស់ហ្វីលីពីន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត