ក្រោយបែកធ្លាយរឿងស្រីស្នេហ៍ជាចារនារីចិន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nvidia កំពុងពិចារណាបណ្ដេញប្រធានចេញ
S
Sinuon Nop
•
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលការិយាល័យស៊ើបការណ៍សម្ងាត់សហព័ន្ធ FBI កំពុងស៊ើបអង្កេត លើរឿងអាស្រូវរបស់ប្រធាន និងជានាយកប្រតិបត្ដិក្រុមហ៊ុនផលិតបន្ទះឈីប AI «Nvidia» ករណីស្រីស្នេហ៍រងការចោទប្រកាន់ ជាចារនារីរបស់ចិននោះមក ភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះយ៉ាងគំហុក ហើយក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាម៉េរិកមួយនេះ កំពុងពិចារណាបណ្ដេញគាត់ចេញពីតំណែង។

បណ្ដាញទូរទស្សន៍អង់គ្លេស BBC បានចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកាថា ទូរទស្សន៍អាម៉េរិក CBS ជាដៃគូរបស់ BBC និងប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកផ្សេងៗទៀត បានរាយការណ៍ថា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាម៉េរិក Nvidia កំពុងពិចារណានៅក្នុងការបណ្ដេញលោក ជេនសេន ហួង (Jensen Huang) ចេញពីតំណែងនាយកប្រតិបត្ដិ។ ភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះ បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីកាសែត New York Times រាយការណ៍ថា លោក ហួង មានទំនាក់ទំនងស្នេហាលើកទីពីរ ជាមួយថ្នាក់ដឹកនាំម្នាក់ នៅក្នុងក្រុមហ៊ុននោះ។ ក្រុមហ៊ុន Nvidia បានចាប់ផ្តើមការស៊ើបអង្កេតទៅលើទំនាក់ទំនងស្នេហា រវាងលោក ហួង និងស្ត្រីម្នាក់ ដែលបានសង្ស័យថា ជាចារនារីចិន ឈ្មោះ Alice Huang ខណៈទីភ្នាក់ងារ FBI ក៏កំពុងស៊ើបអង្កេតលើករណីនេះដែរ។

ក្រុមអ្នកវិភាគនៅឯតៃវ៉ាន់ ឯណោះវិញ ក៏បានលើកឡើងថា រឿងអាស្រូវនៃទំនាក់ទំនងស្នេហារបស់លោក ជេនសេន ហួង នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ជាមួយស្ត្រីម្នាក់ដែលបានសង្ស័យជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន ទំនងជាមិនបង្កផលប៉ះពាល់ ដោយផ្ទាល់ដល់ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC ដែលជាអ្នកផលិតបន្ទះឈីបកម្រិតខ្ពស់ជាង៩០ភាគរយ នៃចំនួនសរុបនៅលើពិភពលោកនោះឡើយ។ លោក ហួង ជាតួអង្គដ៏សំខាន់នៅក្នុងការដឹកនាំក្រុមហ៊ុន Nvidia ឱ្យទទួលបានជោគជ័យ នៅក្នុងរយៈពេលប្រហែល៣០ឆ្នាំកន្លងមកនេះ ហើយក៏ជាកន្លែងដែលគាត់អាចត្រូវបណ្ដេញផងដែរ។ ក្រុមហ៊ុន Nvidia ជាក្រុមហ៊ុនមួយ នៅក្នុងចំណោមក្រុមហ៊ុន ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដោយមានតម្លៃជាង៤ពាន់ពាន់លានដុល្លារ។ ឈ្មោះរបស់គាត់ ត្រូវបានគេចាត់ទុកថា ជាតំណាងឱ្យការរីកចម្រើនយ៉ាងខ្លាំងបំផុត សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត