ទូតអាម៉េរិកថ្មី ប្តេជ្ញាពង្រឹងទំនាក់ទំនងកម្ពុជា-អាម៉េរិក ជំរុញសន្តិភាព និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
អ
អុន សម្ផស្ស
•
11 វិច្ឆិកា 2026 12:00 PM

រាជធានីភ្នំពេញ៖ ចូលក្រាបបង្គំទូលថ្វាយសារតាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាម៉េរិកថ្មីប្រចាំកម្ពុជា បានថ្លែងប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក...។

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ប្រកាសព័ត៌មានថា ក្នុងព្រះរាជសវនាការ លោកឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺរ អ៊ែនដឺសឹន លើកឡើងថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ សហរដ្ឋអាម៉េរិក និងកម្ពុជា កំពុងជំរុញសន្ទុះថ្មីនៃទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។ ដោយផ្អែកលើសន្ទុះនេះ លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោកផងដែរ។ ជាមួយគ្នា លោកក៏បានបង្ហាញពីការរំពឹងទុកក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីប្រែក្លាយសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីទៅជាលទ្ធផលជាក់ស្តែង និងយូរអង្វែង ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាម៉េរិក និងប្រជាជនកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត