យន្តហោះឯកជនមួយគ្រឿងដឹកមនុស្ស៦នាក់ ធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន
ហៀប ស៊ីថេត
•
10 វិច្ឆិកា 2026 02:07 PM

រដ្ឋធានីម៉ានីល៖ យន្តហោះឯកជនមួយគ្រឿង ដែលដឹកអ្នកដំណើរជាជនបរទេសចំនួន ៦នាក់ បានជួបឧបទ្ទវហេតុធ្លាក់នៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារទី១០ ខែវិច្ឆិកា។ នេះបើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់។

លោក ជូម៉ារ ខាលេដូ (Jomar Calledo) មន្ត្រីជាន់ខ្ពស់នៃភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ប្រចាំក្រុងឌីហ្គូស (Digos) ក្នុងខេត្តដាវ៉ាវ ឌែលស៊ួរ (Davao del Sur) បានថ្លែងថា ប្រតិបត្តិការររុករក និងជួយសង្គ្រោះជាបន្ទាន់ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មនៅទីតាំងកើតហេតុ។ លោកបានបន្ថែមទៀតថា គិតត្រឹមពេលនេះ ក្រុមអ្នកជួយសង្គ្រោះ និងអាជ្ញាធរ នៅមិនទាន់អាចបញ្ជាក់អំពីជោគវាសនារបស់អ្នកដំណើរទាំង៦រូប រួមទាំងក្រុមអ្នកបើកបរបាននៅឡើយទេ ថាតើពួកគេបានបាត់បង់ជីវិត ឬនៅរស់រានមានជីវិត? សារព័ត៌មាននានា ក៏មិនបានបញ្ជាក់ដែរថា តើជនបរទេសទាំង៦អ្នកនោះមានសញ្ជាតិអ្វីខ្លះ?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត