ភ្ញៀវបរទេសជិត១ពាន់នាក់ ចូលមកកម្សាន្តនៅខេត្តព្រះសីហនុ តាមនាវាទេសចរណ៍ VIKING ORION
S
Soriya Sou
•
10 វិច្ឆិកា 2026 12:00 PM

ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិមួយគ្រឿងឈ្មោះ VIKING ORION បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត១ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ 

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ VIKING ORION មានបណ្តោយប្រវែង២២៨ម៉ែត្រ និងទទឹងប្រវែង២៨ម៉ែត្រ បានដឹកភ្ញៀវចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មានភ្ញៀវទេសចរសរុបចំនួន៨៨៨​នាក់ (ស្រី៤៧០នាក់)​ មាន១៤សញ្ជាតិ ខណៈភ្ញៀវទេសចរសញ្ជាតិអាម៉េរិក មានច្រើនជាងគេដល់ទៅ៧៣៦នាក់។ នាវានេះក៏មានផ្ទុកនាវិក ឬបុគ្គលិកសរុបចំនួន៤៦៥នាក់ (ស្រី១១១នាក់) មាន៣៤សញ្ជាតិ​។

បើតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណើរមកដល់របស់ភ្ញៀវទេសចរទាំងអស់ក្នុងនាវា VIKING ORION ទទួលបានការស្វាគមន៍ពីក្រុមការងារមន្ទីរទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធយ៉ាងកក់ក្ដៅបំផុត។ សូមជម្រាបថា នាវាទេសចរណ៍អន្តរជាតិនេះ នឹងធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅប្រទេសថៃនៅម៉ោង២រសៀល ថ្ងៃទី១១វិច្ឆិកា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត