
ខេត្តនគរស្រីធម្មរាជ៖ ភ្លៀងធ្លាក់ដូចបាក់មេឃ និងខ្យល់បក់បោកខ្លាំង បានវាយប្រហារខេត្តនគរស្រីធម្មរាជ នៃប្រទេសថៃ បណ្ដាលឱ្យខូចខាតនៅតាមតំបន់ជាច្រើន ក្នុងនោះបង្គោលភ្លើងជិត១០ដើម បានដួលរលំរាបដល់ដីនៅក្នុងស្រុកខៈនុម (Khanom) និងផ្ទះសម្បែងជាច្រើនខ្នង ត្រូវបានខូចខាតដោយសារខ្យល់កន្ត្រាក់នៅក្នុងស្រុកប៉ាកផាណាំង (Pak Phanang) បង្ខំឱ្យប្រជាពលរដ្ឋត្រូវជម្លៀសខ្លួនចេញភ្លាម។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេល៣ថ្ងៃកន្លងមកនេះ បានបង្កការរំខានយ៉ាងខ្លាំងនៅទូទាំងខេត្តភាគខាងត្បូងមួយនេះ។ នៅតាមបណ្តោយផ្លូវក្នុងស្រុកខៈនុម បង្គោលអគ្គិសនីជិត បានបាក់រលំ បណ្ដាលឱ្យដាច់ចរន្តអគ្គិសនីលើផ្ទៃដីធំទូលាយ និងប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ចំណែកនៅឯស្រុកប៉ាកផាណាំង ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំង បានប៉ើងដំបូលផ្ទះប្រជាជនជាច្រើនខ្នង បណ្ដាលឱ្យផ្ទះមួយចំនួនមិនអាចស្នាក់នៅបាន។ ប្រជាពលរដ្ឋរងគ្រោះត្រូវបានបង្ខំចិត្តជម្លៀសខ្លួនទៅស្នាក់នៅផ្ទះសាច់ញាតិជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព។ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសអាសន្ន ព្រមានឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា៕




