ថៃបញ្ចេញយន្តហោះចម្បាំង F-16 ស្ទាក់ចាប់យន្តហោះសង្ស័យនៅជិតព្រំដែនភូមា
ហៀប ស៊ីថេត
•
14 ម៉ោងមុន

រាជធានីបាងកក៖ កងទ័ពអាកាសភូមិន្ទថៃ (RTAF) បានបញ្ជូនយន្តហោះចម្បាំង F-16 MLU យ៉ាងបន្ទាន់ ក្នុងបេសកកម្មឆ្លើយតបរហ័សកាលពីថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីមានយន្តហោះសង្ស័យមួយគ្រឿងបានហោះចូលជិតព្រំដែនថៃ ក្នុងស្រុកភពព្រះ ខេត្តតាក ជាប់ព្រំដែនភូមា។

កងទ័ពអាកាសថៃ បានបញ្ជាក់ជាថ្មី អំពីការការពារអធិបតេយ្យ និងដែនអាកាសរបស់ខ្លួន ដោយបញ្ជាក់ថា យោធាថៃ នៅបន្តត្រៀមខ្លួន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារដែនអាកាសជាតិ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។បេសកកម្មនេះ បង្ហាញថា កងទ័ពអាកាសភូមិន្ទថៃ បន្តតាមដាន សង្កេតការណ៍ និងឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍លើអាកាស ដើម្បីបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការការពារដែនអាកាស និងធានាសុវត្ថិភាពជូនប្រជាជន បន្ទាប់ពីយោធាភូមា បើកការវាយប្រហារលើក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន រាលដាលឆ្លងចូលដីថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត