
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីពិភាក្សាអំពីផែនការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើណិត ជាពិសេស ផ្តោតលើស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-ភូមា។

នាយករដ្ឋមន្ត្រី អនុទីន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនេះ នៅក្នុងវិមានរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីផែនការឆ្លើយតបចំពោះស្ថានការណ៍សន្តិសុខដែលអាចកើតមាននៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងផែនការដោះស្រាយការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ ជាមួយគ្នានេះ កងទ័ពជើងគោកភូមិន្ទថៃ នឹងរាយការណ៍ជូនសាធារណជនអំពីស្ថានការណ៍សន្តិសុខនៅតាមបណ្តោយព្រំដែនថៃ-ភូមា ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការប៉ះទង្គិចគ្នានៅក្នុងនេះ ព្រមទាំងយុទ្ធសាស្ត្រសន្តិសុខសម្រាប់រយៈពេល៣ឆ្នាំខាងមុខ និងការគំរាមកំហែងពីដ្រូន ស្របពេលគ្រាប់យោធាភូមាបន្តផ្លោងធ្លាក់ឆ្លងដែនចូលដីថៃដូចភ្លៀងរលឹម៕




