ប្រពន្ធស្លា.ប់យ៉ាងអាណោចអាធម្ម ហើយប្តីត្រូវរបួ.សធ្ងន់ធ្ងរ ដោយសារយុវជនម្នាក់បើកបរធ្វេសប្រហែស
ហាក់ អ៊ីឌី
•
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនយុវជនម្នាក់ ក្រោយបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយបានបុកជនរងគ្រោះ២នាក់ជាប្តីប្រពន្ធ បណ្ដាលឱ្យប្រពន្ធបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ហើយប្តីត្រូវរបួសធ្ងន់ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ...។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច និងសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ យុវជនរូបនេះ បានបើកបរ​ថយន្ត TOYOTA Prius ក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុក្នុងសង្កាត់ចាក់អង្រែក្រោម ក៏បានជ្រុលទៅបុកប្តីប្រពន្ធទាំង២នាក់យ៉ាងពេញទំហឹងតែម្តង បណ្ដាល​ឱ្យពួកគេ ខ្ទាត​ចូល​ក្រោម​រថយន្ដ​ធន់​ធំ​១​គ្រឿង​ទៀត​ ហើយ​រថយន្ដ​ធន់​ធំនោះ ក៏កិន​ស្ត្រី​ជា​ប្រពន្ធ​បន្ថែមទៀត។​ ភ្លាមៗនោះ ​រថយន្ដ​ TOYOTA Prius ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ក៏ព្យាយាមបើក​រត់​គេច​ខ្លួន​ តែត្រូវ​​សមត្ថកិច្ច​ឃាត់​បាន​។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញចរាចរណ៍ បានចុះដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនយុវជនជាអ្នកបើកបរ រួមទាំងដកហូតរថយន្ត យកទៅរក្សាទុកជាបណ្តោះអាសន្ន។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនល្មើសទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត