
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពកាត់សោទ្វារឃ្លាំងលួចទ្រព្យសម្បត្តិ (ជាករណីលួចមានស្ថានទម្ងន់ទោស) នៅភូមិតាង៉ៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ....។

ផ្អែកតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយមានសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ។

ជាមួយគ្នា សមត្ថកិច្ច ក៏បានពិនិត្យឃើញផងដែរ គឺជនសង្ស័យទាំង២នេះ បានប្រើប្រាស់សាធាតុញៀន។ បច្ចុប្បន្ន ពួកគេ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕






