សូមកុំរំលង មិនអស់ប្រាក់ទេ! កម្មវិធីពិនិត្យភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ជូនពលរដ្ឋខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមូលនិធិ ហ្វេដហូឡូកម្ពុជា នឹងរៀបចំកម្មវិធីពិនិត្យភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦...។

តាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គដួង កម្មវិធីនេះ នឹងចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ស្ថិតនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មន្ទីរពេទ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ តាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


