សហភាពអឺរ៉ុប និងចិន ព្រមព្រៀងចាប់ដៃ តែសកម្មភាពជាន់ជើងគ្នាក្នុងសង្គ្រាមពាណិជ្ជកម្ម
S
Sinuon Nop
•
9 ម៉ោងមុន

រដ្ឋធានីប្រ៊ូស្សែល៖ ត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយពេលសហភាពអឺរ៉ុប និងចិន សម្រេចកិច្ចព្រមព្រៀងមួយ នៅក្នុងគោលបំណងទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងគំរាមកំហែងពិភពលោកទាំងមូល ប៉ុន្តែ ភាគីទាំងពីរ ក៏មានជម្លោះនឹងគ្នា ជុំវិញបញ្ហាជាច្រើនក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលនៃរដ្ឋធានីប្រ៊ូស្សែល-រដ្ឋធានីប៉េកាំង...។

លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប
លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប

ក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋធានីប្រ៊ូស្សែល ប្រទេសប៊ែលហ្ស៊ិក នាសប្តាហ៍នេះ មានការផ្លាស់ប្ដូរពាក្យសម្តីគំរាមកំហែងគ្នា ទៅវិញទៅមក ហើយការខ្វែងគំនិតគ្នា ក៏បានលេចឡើងយ៉ាងច្បាស់ផងដែរ ទោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ផុយស្រួយនេះ ទើបតែបានចុះហត្ថលេខា កាលពីពេលថ្មីៗយ៉ាងណាក៏ដោយ ក៏ស្ថានការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ថា ភាគីទាំងពីរ នៅតែបន្តត្រៀមខ្លួន សម្រាប់សង្គ្រាមពាណិជ្ជកម្ម នាពេលខាងមុខដដែល។ លោក កៃ រុន (Cai Run) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហភាពអឺរ៉ុប បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា៖«ប្រសិនបើសហភាពអឺរ៉ុប នៅតែទទូចអនុវត្តវិធាននូវការរឹតត្បិត និងរើសអើងប្រឆាំងនឹងប្រទេសចិននោះ រដ្ឋាភិបាលរដ្ឋធានីប៉េកាំង នឹងត្រូវចាត់វិធានការតបត ដើម្បីការពារផលប្រយោជន៍របស់ខ្លួនយ៉ាងដាច់ខាត»។

ក្រុមមន្រ្ដីជាន់ខ្ពស់អឺរ៉ុប និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (រូបកណ្ដាល)
ក្រុមមន្រ្ដីជាន់ខ្ពស់អឺរ៉ុប និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (រូបកណ្ដាល)

នៅក្នុងព្រឹត្តិការណ៍ដដែលនោះ រៀបចំឡើងដោយគណៈប្រតិភូចិន ប្រចាំនៅសហភាពអឺរ៉ុប លោក ស្ដេហ្វាណូ ហ្ក្រាសស៊ី (Stefano Grassi) មន្ត្រីជាន់ខ្ពស់មួយរូប ដែលជួយសម្របសម្រួលគោលនយោបាយរបស់គណៈកម្មការអឺរ៉ុប ចំពោះប្រទេសចិន ក៏បានរិះគន់តបតវិញផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត