យោធាមាន់សម្ល ហ៊ានបាញ់តបតត្រឹមគ្រាប់កាំភ្លើងពន្លឺលើយោធាភូមា ខណៈគ្រាប់ផ្លោងធ្លាក់ស្រោចស្រុកម៉ែសូត្រ ដូចគ្រាប់ភ្លៀង
Chanmarady Chuon
•
2 ម៉ោងមុន

រាជធានីបាងកក៖ គ្រាប់កាំភ្លើងផ្លោងរបស់យោធាភូមា ដែលបានវាយប្រហារលើក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានធ្លាក់ស្រោចចូលផ្ទះពលរដ្ឋថៃនៅព្រំដែន ដូចដំណក់ទឹកភ្លៀងរលឹម ខណៈយោធាមានសម្លថៃ បានត្រឹមតែបាញ់កាំភ្លើងពន្លឺបំភ្លឺមេឃ បង្អើលសត្វមាមរកចំណីពេលយប់ប៉ុណ្ណោះ...។ 

កងកម្លាំងពិសេសរាជម៉ានូ (ราชมนู) ស្ថិតក្រោមបញ្ជាការដ្ឋានកងពល នរ៉េសួ (นเรศวร) នៃកងទ័ពជើងគោកថៃ បានបាញ់គ្រាប់ពន្លឺ(Illumination rounds) ឆ្លើយតបទៅកាន់យោធាភូមា ដែលបានផ្លោងគ្រាប់ធ្លាក់ចូលភូមិឋានប្រជាជនថៃនៅតាមបណ្តោយព្រំដែនក្នុងស្រុកម៉ែសូត្រ ខេត្តតាក កាលពីយប់ថ្ងៃអង្គារទី៣វិច្ឆិកាម្សិលមិញ ស្របពេលដែលការប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក រវាងកងទ័ពរដ្ឋាភិបាលភូមា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចបំបែករដ្ឋការ៉ែន កាន់តែក្ដៅគគុក ខណៈដែលយោធាភូមា មិនស្តាប់ការអង្វរករបស់យោធាថៃ មិនឱ្យបាញ់ផ្លោងឆ្លងដែនចូលទឹកដីរបស់ខ្លួននោះឡើយ។ យោធាភូមា ហាក់ដឹងយ៉ាងច្បាស់ថា ថៃជាអ្នកនៅពីក្រោយនៃការគាំទ្រក្រុមប្រដាប់អាវុធជនជាតិភាគតិចបំបែករដ្ឋការ៉ែន ដូច្នេះហើយ បានជាយោធាភូមា ឥតខ្វល់ជាមួយការអំពាវនាវរបស់យោធាមាន់សម្លមួយនេះ។

សារព័ត៌មានថៃខាវសដ បានចុះផ្សាយនៅថ្ងៃពុធទី៤ ខែវិច្ឆិកានេះថា សកម្មភាពបាញ់គ្រាប់ពន្លឺព្រមានដល់យោធាភូមានេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ១៩:១៥នាទីយប់ ដោយអះអាងទាំងញ័រមាត់ ថា នេះជាការ[ការពារ]ការរំលោភបំពានដែនអធិបតេយ្យ និងអនុវត្តតាមវិធាន​ នៃការប្រើប្រាស់សិទ្ធិដោយកម្លាំងប្រដាប់អាវុធរបស់យោធាថៃ។ អាជ្ញាធរយោធាថៃ បានគូសបញ្ជាក់ថា វិធានការការសឹកទាំងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងការពារសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាជនមូលដ្ឋាន ដែលបាននិងកំពុងរស់នៅតាមបណ្តោយព្រំដែនភូមា ជាអាទិភាពបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត