ដៃគូចាស់ជាប់ពន្ធនាគារទើបនឹងចេញ បបួលគ្នាធ្វើសកម្មភាពឆក់ខ្សែ-កពលរដ្ឋជាថ្មី ត្រូវអាជ្ញាធរចាប់បញ្ជូនចូលកន្លែងដើមវិញ
ហាក់ អ៊ីឌី
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចាស់ម្នាក់ ដែលទើបអនុវត្តទោសចប់ពីពន្ធនាគារ តែមិនរៀងចាល បែរជាទៅបបួលដៃគូធ្វើសកម្មភាពជិះម៉ូតូឆក់ខ្សែ-កពីពលរដ្ឋតាមផ្លូវត្រូវអាជ្ញាធរចាប់បញ្ជូនទៅកន្លែងដើមវិញ....។  

ផ្អែកតាមរបាយការណ៍ពីមន្ត្រីជំនាញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថាក្រោយទទួលបានសេចក្តីរាយការណ៍ និងបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ ពិនិត្យកាមេរ៉ាសុវត្ថិភាព និងកំណត់អត្តសញ្ញាណមុខសញ្ញាយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការស្ទាក់ឃាត់ខ្លួនជនសង្ស័យរួមទាំងបក្ខពួក ដោយដកហូតបានមធ្យោបាយធ្វើសកម្មភាព និងវត្ថុតាងមួយចំនួន។ 

អតីតទណ្ឌិតទាំងពីរនាក់ ក្នុងនោះ មានម្នាក់ជាមុខសញ្ញាចាស់ មិនរាងចាល ដោយក្រោយទទួលបានសេរីភាពវិញ អតីតទណ្ឌិតរូបនេះ មិនបានកែប្រែគំនិត ឬស្វែងរកមុខរបរត្រឹមត្រូវឡើយ បែរជាទៅរួមដៃជាមួយបក្ខពួក បន្តធ្វើសកម្មភាពជិះម៉ូតូតាមប្រឡោះរថយន្ត ឆក់យកគ្រឿងអលង្ការ(ខ្សែ-ក) ពីប្រជាពលរដ្ឋកំពុងធ្វើដំណើរ បង្កឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ បច្ចុប្បន្ន ជនដៃដល់ទាំងពីរ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត