១០ខែឆ្នាំ២០២៦ កម្ពុជាស្វាគមន៍ទេសចរបរទេសជាង៥៦ម៉ឺននាក់ ទស្សនារមណីយដ្ឋានអង្គរ
អ
អុន សម្ផស្ស
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេស ទិញសំបុត្រចូលទស្សនាប្រមាណ៥៦,៦ម៉ឺននាក់ ថយចុះជាង២៥ភាពរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខណៈចំណូលពីការលក់សំបុត្រសម្រេចបានជិត២៧លានដុល្លារអាម៉េរិក ថយចុះជាង២៤ភាគរយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦...។

របាយការណ៍ដដែលបង្ហាញថា ក្នុងខែតុលា មានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ៥,៦ម៉ឹននាក់ និងទទួលបានចំណូលប្រមាណ ២,៧១លានដុល្លារអាម៉េរិក ថយចុះ៥,៤២ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ២០២៥។ ដោយឡែក ចំណូលពីការលក់សំបុត្រនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ផ្សេងទៀតរួមមាន៖ ប្រាសាទកោះកែរ និងប្រាសាទបេងមាលា ទទួលបានភ្ញៀវទេសចរប្រហាល់ប្រហែលគ្នា គឺជាង១ពាន់នាក់ ខណៈភ្នំក្បាលស្ពានទទួលបានភ្ញៀវចំនួន ១៨០នាក់។ 

ចំពោះចំណូលសរុបរយៈពេល១០ខែ ឆ្នាំ២០២៦ ប្រាសាទកោះកែរ ទទួលបានភ្ញៀវទេសចរប្រមាណជាង១ម៉ឺននាក់ និងចំណូលបានជាង១៦ម៉ឺនដុល្លារ។ រីឯប្រាសាទបេងមាលា ទទួលបានភ្ញៀវជាង១ម៉ឺននាក់ រកចំណូលបានប្រមាណជាង១៣ម៉ឺនដុល្លារ។ រីឯភ្នំក្បាលស្ពាន ទទួលបានភ្ញៀវជាង១ពាន់នាក់ រកចំណូលបាន៥៧៦០ដុល្លារ។ ជាមួយគ្នានេះ ចំណូលពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ក្នុងរយៈពេល១០ខែ សម្រេចបានជាង៦០ម៉ឺនដុល្លារអាម៉េរិក។ គួរបញ្ជាក់ថា ក្រៅពីបង្ហាញរបាយការណ៍ចំណូលខាងលើ គ្រឹះស្ថានអង្គរបានបន្តឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ដោយក្នុងខែតុលា ឆ្នាំ២០២៦ មានទឹកប្រាក់ជាង១១ម៉ឺនដុល្លារ ខណៈសរុបក្នុងរយៈពេល១០ខែ ប្រមាណ១,១លានដុល្លារអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត