មិនខ្លាំងដូចសម្តីអួតសោះ! យោធាថៃ បន្តរក្សាការអត់ធ្មត់ ទោះយោធាភូមាទម្លាក់គ្រាប់បែកពីលើអាកាស ប៉ះពាល់អគារសាធារណៈសំខាន់ៗរបស់ខ្លួនក្ដី
N
Nary Vann
•
មួយថ្ងៃមុន

រាជធានីបាងកក៖ យន្តហោះចម្បាំងរបស់កងទ័ពយោធាភូមា បានទម្លាក់គ្រាប់បែកចំនួន២គ្រាប់ លើមូលដ្ឋានក្រុមឧទ្ទាមបំបែករដ្ឋការ៉ែននៅតាមព្រំដែនថៃ កាលពីថ្ងៃទី៣១តុលា បង្កជាការផ្ទុះយ៉ាងខ្លាំងក្លា ខណៈរលកកម្លាំងផ្ទុះបានប៉ះពាល់ និងខូចខាតដល់អគារសាធារណៈសំខាន់ៗ ព្រមទាំងភូមិឋានរបស់ប្រជាពលរដ្ឋថៃ នៅតំបន់ព្រំដែន ខណៈយោធាថៃនៅតែមិនហ៊ានបាញ់តបវិញ ដូចការព្រមានរបស់មេទ័ពខ្លួន..។

ហេតុការណ៍នេះ កើតឡើងនៅពេលយន្តហោះចម្បាំងយោធារដ្ឋាភិបាលភូមា ឬមីយ៉ាន់ម៉ា បានហោះកាត់ និងទម្លាក់គ្រាប់បែកទៅលើមូលដ្ឋាន ស លែថា (Saw Lae Tha) របស់ក្រុមបំបែករដ្ឋការ៉ែន ដែលស្ថិតនៅទល់មុខភូមិម៉ែសាំលាភ (Mae Sam Laep) ក្នុងស្រុកម៉ែស្រៀង (Mae Sariang)។ ហេតុការណ៍នេះ បានបង្កឱ្យមានអណ្តាតភ្លើង និងផ្សែងហុយទ្រលោមឆ្លងទន្លេចូលក្នុងទឹកដីថៃ។ រលកនៃកម្លាំងផ្ទុះពីការទម្លាក់គ្រាប់ អំបែងបានជះឆ្លងដែនមកវាយប្រហារអគារ និងបង្ខំឱ្យអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋនៅតំបន់នោះ រត់រកកន្លែងសុវត្ថិភាពភ្លាមៗ។

បច្ចុប្បន្ន កងកម្លាំងការពារព្រំដែន និងអាជ្ញាធរមូលដ្ឋានថៃ កំពុងបន្តស៊ើបអង្កេត និងវាយតម្លៃការខូចខាតបន្ថែមលើសាលារៀន ផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងទូកចងនៅកំពង់ផែ ដើម្បីរៀបចំជំនួយសង្គ្រោះបន្ទាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត