នារីៗគួរដឹង! ការទទួលទានផលិតផល​ខូឡាជេន​កំប៉ុង ឬ​ប្រអប់​​ មិនប្រាកដថា ល្អដូចអាហារទាំង៧មុខនេះទេ
S
Sreyleak Yith
•
មួយម៉ោងមុន

សុខភាព៖ ផលិតផល​កំប៉ុង ឬ​ប្រអប់​ស្រាប់មិន​ដឹង​ប្រភព និង​មិនអាច​ជឿជាក់​បាន​ពីកម្រិត​ជាតិផ្សំ​ និង​វត្ថុ​ធាតុ​ដើម ក៏ដូចជា​ការ​វេច​ខ្ចប់​ត្រឹមត្រូវដែរឬទេ? ដូច្នេះ គួរងាក​មក​ទទួលទានអាហារទាំង៧មុខ ដូចខាងក្រោមនេះវិញ...។

ទី១.ប៉េងប៉ោះ៖ ផ្លែ​ប៉េងប៉ោះ ជាប្រភព​វីតាមីន C ​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ ដល់​ទៅ​ជិត៣០ភាគរយ​ នៃ​សារធាតុ​ខូឡាជែន។ លើសពីនេះ ផ្លែ​ប៉េងប៉ោះ ​ក៏​មាន​ផ្ទុក​សារជាតិ​លីកូទីន ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ការពារ​ ការ​រលាក​ដល់​ស្បែក។ ២.ត្របែក៖ ត្របែក មានវីតាមីន C ដើរ​តួយ៉ាង​សំខាន់ ​ក្នុង​ការ​ផលិត​ប្រូសេស្តេរ៉ូន​ ដែល​ជា​ប្រភព​កូឡាជែន​ដល់​ស្បែក ដូច្នេះ ​ការ​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់ ​គឺចាំបាច់ ជាពិសេស​ត្របែក​នេះ​តែម្ដង។ ៣.ម្ទេស​លឿង៖ ម្ទេស​លឿង​ ក៏​សម្បូរ​វីតាមីន C ខ្ពស់ ព្រម​ទាំង​ផ្ទុក​សារធាតុ Capsaicin ដែល​ជា​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក អាច​ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ។

៤.គ្រាប់​ស្វាយ​ចន្ទី៖ គ្រាប់​ស្វាយ​ចន្ទី​ សម្បូរ​ស័ង្កសី និង​ទង់ដែង​ ដែល​សារធាតុ​ទាំងពីរ​នេះ​ ជួយ​បង្កើន​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការ​បង្កើត​ខូឡាជែន។ ៥.សណ្ដែក៖ សណ្តែក ជា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ មាន​ផ្ទុក​អាស៊ីដ​អាមីណូ​ចាំបាច់​ សម្រាប់​ការ​សំយោគ​ខូឡាជែន។ សណ្ដែក​ភាគច្រើន​សម្បូរ​ទៅ​ដោយ​ទង់ដែង ដែល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​មួយ​ទៀត សម្រាប់​ផលិត​ខូឡាជែន។ ៦.ស៊ុត៖ផ្នែកពណ៌-ស របស់ស៊ុត មានផ្ទុកអាមីណូអាស៊ីដ ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលវាជាសមាសធាតុចាំបាច់ សម្រាប់ផលិតកម្មខូឡាជែន។ ៧.ត្រី៖ មានខូឡាជែន​ដែល​លក់​លើ​ទីផ្សារ​ផ្សំ​ឡើង​ពី​ត្រី និង​សាច់​ជាដើម ដូចនេះ ​ស្រីៗ​អាច​ទទួលទានអាហារ​ដែល​ចម្អិន​ពី​ត្រី ​ឱ្យ បាន​ច្រើន​ក៏​ទទួល​បាន​ប្រសិទ្ធភាព​ដូចគ្នា៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ




អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត