ប៉ូលិសខេត្តតាកែវប្រើពេល៧ម៉ោង តាមចាប់ប្ដីកំណាច់វា.យស.ម្លា.ប់ប្រពន្ធយ៉ាងព្រៃផ្សៃ
ហាក់ អ៊ីឌី
•
11 នាទីមុន

ក្រុងដូនកែវ៖ មានករណីអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃមួយកើតឡើង ដោយប្ដីចិត្តអប្រិយ បានវាយសម្លាប់ប្រពន្ធរបស់ខ្លួនដោយខ្នងពូថៅ។​ បន្ទាប់ពីដឹងដំណឹងខាងលើ  កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់ពេល៧ម៉ោង តាមប្រមាញ់ជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់...។  

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ករណីឃាតកម្មដ៏សាហាវ កើតឡើងក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយសារជម្លោះគ្រួសារ ខណៈជនសង្ស័យជាប្ដីបានប្រើហិង្សាយក ខ្នងពូថៅ វាយសម្លាប់ប្រពន្ធយ៉ាង​អាណោចអាធ័មបំផុត។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានចាត់កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាល ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ រកភស្តុតាង និងបើកប្រតិបត្តិការតាមស្ទាក់ជនសង្ស័យគ្រប់ច្រកល្ហក។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ 
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ 

ផ្អែកលើវិធានការជំនាញ និងកិច្ចសហការល្អពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រឹមរយៈពេល៧ម៉ោងក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាប្ដីកំណាច់រូបនេះ បានសម្រេច ដោយរូបគេកំពុងត្រៀមខ្លួនរត់គេចខ្លួនបន្ត។ បច្ចុប្បន្ន ជនដៃដល់ជាប្ដី ឈ្មោះ ណុប ស៊ុនហាក់ អាយុ៣០ឆ្នាំ ត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត